គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់វីរកងទ័ពកម្ពុជាទាំង ១៨ រូប ដែលត្រូវបានទាហានថៃចាប់ឃុំខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់វីរកងទ័ពកម្ពុជាទាំង ១៨ រូប ដែលត្រូវបានទាហានថៃចាប់ឃុំខ្លួន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានដាក់ញត្តិបន្ទាន់មួយផ្សេងទៀត ទៅកាន់លោកស្រីបណ្ឌិត Ganna Yudkivska ប្រធានអ្នករាយការណ៍នៃក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត ដោយស្នើឱ្យក្រុមការងារនេះ៖

១. ធ្វើការសិក្សាករណីនេះជាបន្ទាន់ និងចេញសេចក្តីប្រកាសថា ករណីនេះជាការឃុំខ្លួនខុសច្បាប់
២. មានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ
៣. ត្រួតពិនិត្យ និងតាមដានការគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់អាជ្ញាធរថៃ
៤. រម្លឹកភាគីថៃឱ្យគោរពតាមកាតព្វកិច្ចក្រោមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និង
៥. បញ្ចូលករណីនេះទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print