ចិន៖ យោងតាមការចុះផ្សាយរបស់ CCFR បាននិយាយថា ពិព័រណ៍ឧស្សាហកម្មវៃឆ្លាតពិភពលោក ឆ្នាំ២០២៥បានបើកធ្វើនៅក្រុង Chongqing កាលពីថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០២៥។ ពិព័រណ៍លើកនេះគឺរួមគ្នារៀបចំដោយរដ្ឋបាលប្រជាជនក្រុង Chongqing និងរដ្ឋបាលប្រជាជនក្រុង Tianjin ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត+”និង“រថយន្តថាមពលថ្មីបំពាក់បណ្តាញអ៊ីនធើណេតឆ្លាតវៃ” បានទាក់ទាញសហគ្រាសជាតិនិងអន្តរជាតិចំនួនជាង៦រយទៅចូលរួម ដើម្បីដាក់តាំងបង្ហាញសមិទ្ធផលច្នៃប្រឌិតថ្មីនៃឧស្សាហកម្មវៃឆ្លាតចំនួនជាង៣ពាន់ផ្នែក ។
លោក Xin Guobin អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងក្នុងពិធីបើកពិព័រណ៍នេះថា ប្រទេសចិនចាត់ទុកការជំរុញឧស្សាហូបនីយកម្មធុនថ្មីជាឱកាសមួយដើម្បីពូនជ្រំឧស្សាហកម្មបញ្ញាសិប្បនិម្មិត ហើយទទួលបានការវិវឌ្ឍជាវិជ្ជមាន ។
តាមការឧទ្ទេសនាមឱ្យដឹងថា ពិព័រណ៍ឧស្សាហកម្មវៃឆ្លាតពិភពលោកឆ្នាំ២០២៥នឹងដាក់តាំងបង្ហាញបច្ចេកទេសបើកបរដោយស្វ័យប្រវត្តិថ្មីបំផុត ដំណោះស្រាយបណ្តាញអ៊ីនធើណេតវៃឆ្លាតនៃរថយន្តនិងសមិទ្ធផលច្នៃប្រឌិតខាងថ្មពិល ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងផលិតផលថ្មីបំផុតនិងដំណោះស្រាយសមាហរណកម្មពីការតភ្ជាប់បណ្តាញអ៊ីនធើណេតនៃគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះដល់ការគ្រប់គ្រងផ្ទះទាំងមូល ដើម្បីបង្កើតវេទិកាដាក់តាំងបង្ហាញសមិទ្ធផលឈានមុខនៃឧស្សាហកម្មវៃឆ្លាត ៕