លោកប្រធានប៉ុស្តិនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវត្រូវបានថ្នាក់លើផ្លាស់ប្តូមុខតំណែង

ចែករំលែក៖

ខេត្តរតនគិរី៖ យោងតាមសេចក្តីសម្រេចត្រូវបានផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដោយលោកវរសេនីយ៍ឯកឡុងរុក្ខាអត្តលេខ០៧១៣៧ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវទៅជានាយការិយាល័យនីតិកម្មនៃនាយកដ្ឋានរដ្ឋបាលសរុបហើយត្រូវប្តូលោកវរសេនីយ៍ទោអ៊ីចំរើនអត្តលេខ៥៨៥៩១ពីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងតំឡើងឲ្យទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវនៃនាយកដ្ឋានច្រកទ្វារទី២។

ការផ្ទេរតំណែងខាងលើនេះត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់សូមមិនបញ្ចេញឈ្មោះប្រចាំការនៅច្រកទ្វារអន្តរជាតិលួចបង្ហើបឲ្យដឹងថាកន្លងមកការដឹកនាំក្នុងភាពបក្ខពួកនិយមដោយកន្លែងណាបានលុយគាត់ប្រើមនុស្សជំនិតរបស់គាត់។

មន្ត្រីដដែលខាងលើបន្តឲ្យដឹងទៀតថាមនុស្សជំនិតរបស់លោកឡុងរុក្ខាឈ្មោះសនហើយស៊ិចទ័រគ្រប់គ្រងដែនសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវមានប្រមាណ៥គីឡូម៉ែត្របួនជ្រុង។

មន្ត្រីដដែលបន្ថែមទៀតថាខាងណាមានចំណូលគឺប្រើលោកសនដែលជាជំនិតផ្ទាល់របស់លោកដើរប្រមូលលុយដាក់ចូលហោប៉ៅតែបើចំណុចខាងណាគ្មានចំណូលវិញប្រើកម្លាំងដើរល្បាត។

ដោយឡែកផ្សេងទៀតប្រាប់ឲ្យដឹងថាការផ្តាស់ប្តូតំណែងលោកវរសេនីយ៍ឯកឡុងរុក្ខានេះដែរមានមន្ត្រីនគរបាលអន្តោប្រវេសន៍ជាច្រើននាក់ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវនាំគ្នាត្រៀមរៀបចំពិធីជំលៀងហាក់សម្តែងការមិនពេញចិត្តនឹងការដឹកនាំរបស់គាត់នាពេលកន្លងមក។

ទាក់ទិននឹងករណីខាងលើនេះ នគរដ្រេហ្គនមិនអាចសុំការបំភ្លឺពីលោកឡុងរុក្ខាបានទេនៅព្រឹកថ្ងៃទី៤ខែកញ្ញឆ្នាំ២០១៦នេះ ។
គួររំលឹកផងដែរថា ជនជាតិវៀតណាមទាំង៥នាក់ដែលសមត្ថកិច្ចដឹកនាំដោយលោកម៉មវណ្ណដាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានឃាត់ខ្លួននាពេលកន្លងទៅថ្មីៗនេះក៍មានការអនុញ្ញតិឲ្យស្នាក់នៅជីកសម្បត្តិធម្មជាតិរបស់រដ្ឋជាពិសេសគឺរ៉ែមាសនេះផងដែរ៕

image image image

វុទ្ធឦសាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print