នគបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ ៣នាក់ បាញ់បោះសេរីនិងរកឃើញអាវុធខ្លីម៉ាក K54 និងគ្រាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខ្លីដោយគ្មានការអនុញ្ញាត។ ហេតុការណ៍នេះបានកើត ឡើងនៅភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ហើយជនរងគ្រោះ ៣នាក់បានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី៦ ខែកញ្ញា ២០២៥។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៣ នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹង។ តាមការត្រួតពិនិត្យ ជនសង្ស័យទាំង ៣នាក់សុទ្ធតែមានលទ្ធផលតេស្តទឹកនោមអវិជ្ជមាន (-)សារធាតុញៀន។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានអាវុធខ្លីម៉ាក K54 ១ដើម, បង់ ១, គ្រាប់ចំនួន ៩គ្រាប់, និងប័ណ្ណអនុញ្ញាតឲ្យប្រើប្រាស់អាវុធខ្លី ១សន្លឹកដែលមានលេខ ២០០២៦២៣៣ (ផុតកំណត់នៅថ្ងៃទី២០ ខែកក្កដា ២០២៦)។

ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានចាប់យកម៉ូតូចំនួន ២គ្រឿងមានម៉ាក Honda C125 ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1AQ-4045 និងម៉ាក Aerox ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1GQ-5018 រួមទាំងទូរស័ព្ទដៃចំនួន ៤គ្រឿង។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print