ប្រទេសកម្ពុជាបានក្លាយជាបន្ទាយចុងក្រោយសម្រាប់ទ្រទ្រង់ប្រភេទសត្វត្មាតដែលនៅសេសសល់ ដោយសារសត្វត្មាតនៅប្រទេសជិតខាងត្រូវបានផុតពូជ

ចែករំលែក៖

ភ្នំពេញ : អបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ៖ សត្វត្មាតនៅកម្ពុជាមានចំនួនថេរ ខណៈដែលប្រទេសជិតខាងបានផុតពូជទៅហើយ

ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) ដែលមានសមាជិកជាអគ្គនាយកដ្ឋានជំនាញរបស់រាជរដ្ឋាភិបាល និងអង្គការអភិរក្សនានា បានរួមគ្នាប្រកាសព័ត៌មាន អំពីរបាយការណ៍លទ្ធផលអភិរក្សប្រចាំឆ្នាំ ២០២៤ ដោយបានរំលេចអំពីលទ្ធផលនៃការងារអភិរក្សដែលសម្រេចបានសំខាន់ៗ និងកត្តាព្រួយបារម្ភ មួយចំនួនដែលបណ្តាលអោយមានផលប៉ះពាល់ដល់របាយសត្វត្មាតនៅក្នុងប្រទេសកម្ពុជា។

ត្មាតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាព មនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្មាតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា

ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត (rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាច បំផ្លាញមេរោគ ខណៈពេលដែលការស៊ីសាកសពក៏ជួយកាត់បន្ថយក្លិនស្អុយ និងហានិភ័យនៃជំងឺ។

ភស្តុតាងមានកើតក្នុងប្រទេសឥណ្ឌា បានបង្ហាញថាពេលចំនួនត្មាតធ្លាក់ចុះយ៉ាងកំហុគ គេសង្កេតឃើញ ថាមានការកើនឡើងនូវចំនួនឆ្កែអនាថា និងជំងឺឆ្លងមកកាន់មនុស្ស។ក្នុងនាមជា “ភ្នាក់ងារសម្អាតធម្មជាតិ” ត្មាតមានតួនាទីសំខាន់ក្នុងការរក្សាអនាម័យបរិស្ថាន និងស្ថិរភាពជីវចម្រុះ។

អស់រយៈពេលជាង20ឆ្នាំមកនេះប្រទេសកម្ពុជាគឺជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្មាតដែលងាយរងគ្រោះ និងជិតផុតពូជបំផុត ដែលមានសេសសល់នៅអាស៊ីអាគ្នេយ៍ សត្វត្មាតទាំងនោះរួមមាន៖ ត្មាតផេះ (Gyps bengalensis) ត្មាតត្នោត (Gyps tenuirostris) និងត្មាតភ្លើង (Sarcogyps calvus)។

ដោយសារសត្វត្មាតត្រូវបានផុតពូជទៅហើយនៅប្រទេសជិតខាង ប្រទេសកម្ពុជាបានក្លាយជាបន្ទាយចុង ក្រោយសម្រាប់ទ្រទ្រង់ប្រភេទសត្វត្មាតដែលនៅសេសសល់។ របាយការណ៍លទ្ឋផលប្រចាំឆ្នាំ2024 របស់
ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ជាលទ្ធផលថ្នាក់ជាតិដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជារួមមាន៖ ក្រសួងបរិស្ថាន,អគ្គនាយកដ្ឋានតំបន់ការពារធម្ម ជាតិ, រដ្ឋបាលព្រៃឈើ, នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ស ជីវៈចម្រុះ, អង្គការជីវិតធម្មជាតិនៅកម្ពុជា, ក្រុមហ៊ុនរ៉ាស៊ីញហ្វូអីនិច, អង្គការសមាគមអភិរក្សសត្វព្រៃ, មូលនិធិសាកលសម្រាប់ធានធានធម្មជាតិ, សំ វាសនា ខន់សឺវេសិនធូរ, សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា, និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ។

របាយការណ៍នេះរំលេចពីសកម្មភាពអភិរក្សសំខាន់ៗជាច្រើន ដែលក្រុមការងារអភិរក្សត្មាតនៅកម្ពុជាបាន អនុវត្តដូចជា ការផ្តល់ចំណីបន្ថែម ឬការធ្វើ “អាហារដ្ឋានសត្វត្មាត” គឺជាសកម្មភាពសំខាន់បំផុត ដើម្បី ធានាថារាល់សាកសពសត្វដែលផ្តល់ជាអាហារបន្ថែមសម្រាប់សត្វត្មាតគឺមានសុវត្ថិភាព គ្មានការបំពុល។ តួនាទីពីរដែលអាហារដ្ឋានត្មាតបំពេញភារះក្នុងពេលតែមួយគឺការផ្តល់អាហារបន្ថែមដើម្បីទ្រទ្រង់ដល់ការ រស់នៅ និងការកត់ត្រាឬតាមដាននិន្នាការនៃចំនួនប្រជាសាស្ត្ររបស់សត្វត្មាតបានយ៉ាងជាក់លាក់។ ក្នុងឆ្នាំ ២០២៤ សាកសពគោចំនួន១២៦ក្បាលត្រូវបានផ្តល់ ជាអាហារដល់សត្វត្មាតនៅតាមអាហារដ្ឋានត្មាត ទាំងអស់ដែលមាន ពោលគឺជាចំនួនសាកសពគោដែលផ្តល់អោយសត្វត្មាតដ៏ច្រើនមិនធ្លាប់មាន ក្នុងនោះ អាហារដ្ឋាននៅដែនជម្រកសត្វព្រៃសៀមបាងនាខេត្តស្ទឹងត្រែង ផ្តល់សាកសពគោ៥២ក្បាល អាហារដ្ឋាន ត្នោតដែនជម្រកសត្វព្រៃឆែបផ្តល់៤៧ក្បាល ដោយលែកឡែកសាកសពគោ២៧ក្បាលទៀតត្រូវបានផ្តល់ នៅអាហារដ្ឋានបីទៀតគឺ ដែនជម្រកសត្វព្រៃសំបូរ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែ ពក។ លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្នោតសរុបចំនួន143 ក្បាល ដែលជាលទ្ធផលខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ2019។ សំបុកត្នោតសរុបមានចំនួន19សំបុកត្រូវ បានរកឃើញ ធ្វើការអង្កេតតាមដាន និងការពារក្នុងឆ្នាំ2024 ជាលទ្ធផលកូនចំនួន១៦ក្បាលបានញាស់ និងហើរចេញពីសំបុកយ៉ាងជោគជ័យ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានបង្ហាញផងដែរអំពីកត្តាប្រឈមមួយចំនួនដែលបានកើត ឡើងចំពោះសត្វត្មាត។ ករណីបំពុលដែលធ្វើឡើងទៅលើសត្វស្រុក និងសត្វព្រៃនៅតែបន្តកើតមាននៅ តាមទីតាំងសំខាន់ៗ ដែលមាននៅក្នុងរបាយសត្វត្មាតក្នុងឆ្នាំ២០២៤។ ខណៈដែរសត្វត្មាតដើរតួនាទីយ៉ាង សំខាន់ក្នុងការស៊ីសាកសពជាកាកសំណល់ សត្វត្មាតប្រឈមនិងគ្រោះថ្នាក់ខ្ពស់ បើពួកគេស៊ីសាកសព សត្វដែលស្លាប់ដោយការបំពុល។ ការអភិរក្សឆ្លងប្រទេសក៍ជាការងារមួយសំខាន់ផងដែរ ដោយយើងទើបបានរកឃើញថាសត្វត្មាតផេះមួយចំនួនកំពុងពងកូននៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា និងប្រទេស ឡាវក្នុងខេត្តចំប៉ាសាក់។

ទោះបីជាមានការខិតខំប្រឹងប្រែងអភិរក្សយ៉ាងខ្លាំងក៏ដោយ ក៏សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមិនទាន់ចេញ ផុតពីស្ថានភាពគ្រោះថ្នាក់ឈានទៅផុតពូជនៅឡើយទេ។ ការរស់រានមានជីវិតរបស់ពួកគេអាស្រ័យទៅលើ កិច្ចសហការអភិរក្ស និងការឆ្លើយតបទៅនិងកត្តាគំរាមកំហែងបន្ទាន់។ របាយការណ៍ឆ្នាំ២០២៤នេះសង្កត់ ធ្ងន់អំពីតម្រូវការក្នុងការពង្រឹងការអនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហាបំពុលសត្វព្រៃ

ការពង្រឹងកិច្ចសហ ការជាមួយសហគមន៍មូលដ្ឋាន និងតម្រូវការមូលនិធិរយៈពេលវែងដើម្បីបន្តអនុវត្តផែនការអភិរក្ស។

“សត្វត្មាតនៅក្នុងប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិរបស់យើង។ ពួកវាមានតួ នាទីដ៏សំខាន់ក្នុងការបោសសម្អាតសាកសពនិងជាសូចនាករចង្អុលបង្ហាញ អំពីសុខភាពប្រព័ន្ធអេកូឡូ ស៊ី”។ ប្រសាសន៍ ឯកឧត្តម ខៃ អាទិត្យ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន។” ជា ព័ត៌មានដ៏រីករាយ និងលើកទឹកចិត្តដែលថាសត្វត្មាតយើងមិនមានការធ្លាក់ចុះ ក៏ប៉ុន្តែពួកវានៅមានចំនួន តិចនៅឡើយ ហេតុនេះយើងត្រូវបន្តសកម្មភាពអភិរក្ស ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែង របស់ពួកវា”។

ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការអភិរក្សដើម្បីធានាឱ្យសត្វត្មាតទាំងនេះ មានវត្តមាននាពេលអនាគត។ ដោយមានកិច្ចគាំទ្របន្ត កម្ពុជាមានក្តីសង្ឃឹមក្នុងការការពារចំនួនប្រជាសា ស្ត្ររបស់សត្វត្មាត ដែលនៅសេសសល់ចុងក្រោយអោយរស់រានមានជីវិតក្នុងនាមជាបក្សីដ៏អស្ចារ្យប្រចាំ តំបន់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print