កម្លាំងនគរបាលខេត្តពោធិ៍សាត់បង្ក្រាបករណីរក្សាទុកជួញដូរគ្រឿងញៀន ជាង 1kg កន្លះ

ចែករំលែក៖

ខេត្តពោធិ៍សាត់÷ នៅថ្ងៃទី០២ ខែសីហា ២០២៥អនុវត្តតាមមតិដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍ សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី និងប៉ុស្តិ៍រលាប ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ និង មានការសម្របសម្រួលពី កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបមុខសញ្ញា រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវបេតុងមួយកន្លែង ស្ថិតនៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានធ្វើឃាត់ខ្លួន និងឆែកឆេរជនសង្ស័យចំនួន ០១នាក់៖

១.ជនសង្ស័យឈ្មោះ ត. ស.ភ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ (ការធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម លទ្ធផលវិជ្ជមាន+) ។

បន្ទាប់មក ដោយយោងតាមចម្លើយសារភាពរបស់ជន សង្ស័យឈ្មោះ ត.ស.ភ បានឆ្លើយថា ខ្លួនបានទិញថ្នាំញៀនពី ឈ្មោះ ថ.ស.ហ។

លុះដល់ម៉ោង ១២និង៤០នាទី កម្លាំងបានចុះទៅឃាត់ ខ្លួនជនសង្ស័យឈ្មោះ ថ.ស.ហ នៅចំណុចផ្ទះរបស់ជនសង្ស័យ ដែលស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានធ្វើឃាត់ខ្លួន និងឆែកឆេរជនសង្ស័យចំនួន ០១នាក់៖

២.ជនសង្ស័យឈ្មោះ ថ.ស.ហ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ ។ (ការធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម លទ្ធផល អវិជ្ជមាន – ) ។

នៅកំឡុងពេលសមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យឈ្មោះ ថ.ស.ហ ស្រាប់តែឈ្មោះ ច. ក៏ទាក់ទងមកជន សង្ស័យ តាមរយៈ ប្រព័ន្ធតេឡេក្រាម ដោយប្រាប់ថា គាត់បានផ្លុងថ្នាំញៀនកប់ក្នុងដីចោលចំនួន ០៣កញ្ចប់ នៅចំណុចផ្លូវចូលវត្តបវង្ស ស្ថិតនៅភូមិបរវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ។

បន្ទាប់មកសមត្ថកិច្ចបានទៅដល់ និងបានធ្វើឆែកឆេរទីកន្លែងដែល កប់នោះ ក៏បានរកឃើញថ្នាំញៀនដែលកប់នោះចំនួន ០៣កញ្ចប់ ពិតប្រាកដមែន ។

លុះមកដល់ថ្ងៃទី៣ខែកញ្ញ ឆ្នាំ២០២៥កម្លាំងសមត្ថកិច្ចបានរាយកម្លាំងបង្កប់តាមគុម្ពោតព្រៃ ឃ្លាំមើលនៅចំណុចជុំវិញបរិវេណ ដើមខ្លុង (កន្លែងដែលកប់ថ្នាំនោះ)ជាង ៤ម៉ោង។ រហូតដល់ម៉ោង ១៥ និង ៥នាទី សមត្ថកិច្ចក៏បានឃើញជនសង្ស័យដែលយកថ្នាំញៀនមកកប់នោះ ដើរសំដៅមកទីតាំងកប់ថ្នាំញៀននោះ ។

ភ្លាមៗនោះ កម្លាំងក៏បានឃាត់ខ្លួន និងបន្ដនីតិវិធីរហូតរកឃើញថ្នាំញៀនដែលជនសង្ស័យកប់នៅទីតាំងផ្សេងទៀតចំនួន ១២កញ្ចប់ បន្ថែមទៀត ។

៣.ជនសង្ស័យឈ្មោះ ហ.ស.ជ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។(ការធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម លទ្ធផល អវិជ្ជមាន – ) ។

វត្ថុតាងដកហូតរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៩កញ្ចប់ (ទម្ងន់ ១៥៨២.១៨ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ)
២. ទូរស័ព្ទចំនួន ០៤គ្រឿង
៣.ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
៤.ម៉ូតូចំនួន ០២គ្រឿង
៥.ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
៦.ឆាំសម្រាប់ចូកថ្នាំញៀនចំនួន ០១ដើម
៧.ស្លាបព្រាកំបោរសម្រាប់ចូកកប់ថ្នាំញៀន ចំនួន ០១ដើម
៨.កញ្ចប់បារីចំនួន ០១កញ្ចប់ ។

...

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print