សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្មេងទំនើង២ក្រុមប្រើហិង្សាយកដំុថ្មគប់គ្នានិងវាយគ្នាទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ: ក្រោមការបញ្ជាពីលោកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ លោក ផល មេសា អធិការរងខណ្ឌចំការមនទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវបានចុះឃាត់ខ្លួនជនសង្ស័យ២ក្រុមករណីហិង្សាដោយចេតនានិងធ្វើអោយខូចខាតដោយចេតនា (យកដំុថ្មគប់គ្នានិងវាយគ្នាទៅវិញទៅមក) ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០នាទី នៅចំណុចផ្លូវបេតុង​ ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ក្រុមទី០១ រហស្សនាមថាក្រុមDC(ក្រុមដើមឆត្រ) ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ៖
១-ឈ្មោះ ឆៃ វិច្ឆិកា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (គ្មានសារធាតុញៀន)។
២-ឈ្មោះ រ៉ា វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (គ្មានសារធាតុញៀន)។
៣-ឈ្មោះ ប៉ុន វិចិត្រ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានសារធាតុញៀន)។
៤-ឈ្មោះ វៀន បញ្ញាយ៉ារាជ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានសារធាតុញៀន) ។
៥-ឈ្មោះ ផុន ម៉េងហួត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរលាងឡាន (គ្មានសារធាតុញៀន)។
៦-ឈ្មោះ ញ៉ែម វង្សា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ១០៣ ភូមិចុងខ្សាច់ ទួលសង្កែទី១
ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ (គ្មានសារធាតុញៀន)។
ចំណែកក្រុមទី២ រហស្សនាមថាក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖
១-ឈ្មោះ ឡាយ ហៃ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានសារធាតុញៀន)។
២-ឈ្មោះ ទេស លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានសារធាតុញៀន)។
៣-ឈ្មោះ ហៃ យ៉ាកូ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦
ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានសារធាតុញៀន)។
៤-ឈ្មោះ ង៉ែត គីមសេង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានសារធាតុញៀន)។
៥-ឈ្មោះ អ៊ុក សេរីរិទ្ធរស្មី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ
ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានសារធាតុញៀន) ។
សម្ភារៈដកហូតរួមមាន ដុំថ្មចំនួន០២ដុំ ទូរស័ព្ទចំនួន០៧គ្រឿង។

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែ០៩ ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទីយប់ ជនសង្ស័យឈ្មោះ ហៃ យ៉ាកូ, ជនសង្ស័យឈ្មោះ អ៊ុក សេរីរិទ្ធរស្មី, ជនសង្ស័យឈ្មោះ អាត បញ្ញា (គេចខ្លួន), ជនសង្ស័យឈ្មោះ ណាក់ (គេចខ្លួន) ជិះម៉ូតូ០២គ្រឿងដែលមានរហស្សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក)បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើក្រុមភាគីម្ខាងទៀតដែលមានរហស្សនាមក្រុមDC(ក្រុមដើមឆត្រ) នៅចំនុចកើតហេតុខាងលើ ធ្វើឱ្យខូចខាតម៉ូតូចំនួន០១គឿងម៉ាកហុងដាឌ្រីម C125។ បន្ទាប់មកជនសង្ស័យឈ្មោះផុន ម៉េងហួត ជនសង្ស័យឈ្មោះរ៉ា វិសាល និងជនសង្ស័យឈ្មោះ ណាង(គេចខ្លួន) ដែលជាក្រុមDC(ក្រុមដើមឆត្រ) បានជិះម៉ូតូ1គ្រឿងដេញវាយជនសង្ស័យខាងលើវិញរហូតដល់ស្ពានឫស្សីកែវបណ្ដាលអោយក្រុមជនសង្ស័យរហស្សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) បុកជាមួយអ្នកដំណើរតាមផ្លូវបណ្ដាលអោយដួលនិងរបួស រួចក៏ជិះម៉ូតូគេចខ្លួន លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ទេស លីម៉េង ជនសង្ស័យឈ្មោះ ឡាយ ហៃ ជនសង្ស័យឈ្មោះ ង៉ែត គីមសេង និងជនសង្ស័យឈ្មោះហេង (គេច) ជិះម៉ូតូ២គ្រឿងដែលជាក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) ខឹងនឹងក្រុមDC(ក្រុមដើមឆត្រ) ដែលបានដេញវាយលើបក្ខពួកក្រុមខ្លួន និងធ្លាប់មានទំនាស់ជាមួយនឹងគ្នាជិត២ខែមកហើយ ទើបជនសង្ស័យឈ្មោះទេស លីម៉េង បានយកដុំថ្មគប់ទៅលើក្រុមDC (ក្រុមដើមឆត្រ) ក៏ត្រូវបានជនសង្ស័យឈ្មោះ ញ៉ែម វង្សា ចាប់ជនសង្ស័យឈ្មោះ ទេស លីម៉េង និងបានធ្វើសកម្មភាពវាយជនសង្ស័យ ទេស លីម៉េង ហើយក្រុមជនសង្ស័យខាងលើរហស្សនាមក្រុមDC(ក្រុមដើមឆត្រ) បានធ្វើសកម្មភាពព្រួតវាយនិងធាក់ទៅលើជនសង្ស័យឈ្មោះ ទេស លីម៉េង បណ្ដាលអោយរបួសខ្នងនិងមុខ។បន្ទាប់មកត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ដែលកំពុងល្បាតចុះជួយអន្តរាគមន៍ឃាត់ជនសង្ស័យទាំង០២ក្រុមយកមកប៉ុស្តិ៍ទួលសង្កែទី១ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ទឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាក់ការតាមនីតិវិធី ។ ចំណែកបក្ខពួកនៅសេសសល់កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីចាប់ឃាត់យកមកចាត់ការតាមនីតិវិធី ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print