នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១និង៣០នាទីព្រឹក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៨នាក់ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចដីឡូតិ៍ទុកចោល ផ្លូវលេខ៥៩២ ក្រុមទី៦៧ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ១-ឈ្មោះ មុត សីហា ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ,២- ឈ្មោះ ក្រាញ់ គង់គៀង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ,៣-ឈ្មោះ ម៉ៅ ចាន់នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ,៤-ឈ្មោះ ហេង ហ៊ុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិត ប្រាកដ,៥-ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ,៦- ឈ្មោះ ដួន ដៀន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ,៧-ឈ្មោះ ប៊ុន សុថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និង៨-ឈ្មោះ លី សាវ៉ុន ភេទស្រី អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនជនសង្ស័យចំនួន០៨នាក់ខាងលើ ជាលទ្ធផលមានភាព វិជ្ជមាន (មានសារធាតុញៀន) ។

...

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print