ខេត្តព្រះវិហារ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន នៅថ្ងៃអាទិត្យទី០៧ ខែកញ្ញា ឆ្នាំ២០២៥ បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងប្រតិបត្តិការនោះដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដឹកនាំបញ្ជា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជ័យសែន បានចុះស្រាវជ្រាវ និងធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នៅសាធាតុញៀន ដែលប្រព្រឹត្តនៅ ចំណុចក្រោយសាលាបឋមសិក្សាច្រាច់ ស្ថិតនៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ០៣នាក់ (ប្រុស) មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ភី ហ៊ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។
២- ឈ្មោះ សាម ភេន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។
៣- ឈ្មោះ ណែម វិចិត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។
ក្នុងករណីបង្រ្គាបនេះសមត្ថកិច្ច ធ្វើការដកហូតវត្ថុតាងគ្រឿងញៀន និងសម្ភារមួយចំនួនដូចខាងក្រោម៖
១- មេតំហ្វេតាមីន (ICE) ទម្ងន់ ១,៩៩ ក្រាម។
២- ម៉ូតូចំនួន ០២គ្រឿង។
៣- ទូរស័ព្ទដៃចំនួន ០៥គ្រឿង។
៤- កាំភ្លើងកែច្នៃប្រើហ្គាសចំនួន ០២ដើម។
៥- សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ រួមនិងវត្ថុតាងត្រូវបានមន្រ្តីជំនាញ ធ្វើតាមនីតិវិធី និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕