សម្ដេចធិបតីប្រកាសធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថៃថ្មី ដើម្បីឲ្យទំនាក់ទំនងប្រទេសទាំងពីរវិលមករកប្រក្រតីភាពឡើងវិញ

ចែករំលែក៖

ភ្នំពេញ : ភ្លាមៗក្រោយពីលោក Anutin Charnvirakul ត្រូវបានព្រះមហាក្សត្រថៃតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ  សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បានផ្ញើលិខិតអបអរសាទរដល់លោក Anutin ដោយគូសបញ្ជាក់ថា សម្ដេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Anutin ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជានិងថៃឱ្យមានភាពប្រក្រតីឡើងវិញ កសាងនូវទំនុកចិត្តជាមួយគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមរវាងព្រះរាជាណាចក្រទាំងពីរឱ្យទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពរួមគ្នា។

លិខិតដដែលបានសង្កត់ធ្ងន់ថា ទាំងកម្ពុជានិងថៃ គឺជាប្រទេសភូមិផងរបងជាមួយគ្នា និងជាសមាជិកអាស៊ានដូចគ្នា។ ដូច្នេះការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថាលោក Anutin Charnvirakul នៅថ្ងៃទី៧ ខែកញ្ញា បានទទួលការតែងតាំងពីមហាក្សត្រថៃ ជានាយករដ្ឋមន្រ្តីទី៣២ ជាផ្លូវការ។ ក្នុងអំឡុងពេលស្បថចូលកាន់តំណែង មេដឹកនាំថៃរូបនេះ បានសន្យាស្មោះត្រង់ចំពោះមហាក្សត្រ និងប្រទេស៕

...

ប្រភព : (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print