នគរបាលស្រុកបាកានបំបែកសំណុំរឿងឃាតកម្មសម្លាប់មនុស្សយកទៅចោលក្នុងព្រៃនៅសល់តែគ្រោងឆ្អឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់÷ នៅថ្ងៃទី០៦ ខែកញ្ញា ២០២៥ វេលាម៉ោង១៤និង ៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានទទួលព័ត៌មានពីឈ្មោះរស់ សាវុធ អនុប្រធានភូមិអន្លង់មានឱ្យដឹងថា មានប្រជាពលរដ្ឋដើរកាត់ទំពាំងឬស្សីព្រិច ឃើញមានមនុស្សដេកស្លាប់មានតែឆ្អឹងនៅ ក្នុងព្រៃសហគមន៍ខាងក្រោយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំង ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ដោយទទួលបទបញ្ជាយ៉ាងមុឺងម៉ាត់ និងមតិចង្អុលការ ណែនាំលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តពោធិ៍សាត់​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ និង កម្លាំងផ្នែកជំនាញស្រុក ដឹកនាំដោយលោកវរសេនីយទោ សុង គឹមសែ អធិការស្តីទី នៃធិការដ្ឋាននគរបាលស្រុកបាកាន បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់,ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកគ្រូពេទ្យកោសល្យ
វិច័យរបស់មន្ទីរពេទ្យខេត្តពោធិ៍សាត់ បានចុះទៅដល់ កន្លែងកើតហេតុ,ស្រាវជ្រាវពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសព(សពមានតែគ្រោងឆ្អឹង)។

មន្ត្រីនគរបាលចុះធ្វើការងារនេះបានឲ្យដឹងថា តាមការបំភ្លឺពីឈ្មោះណយ នាង ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន បានបញ្ជាក់ថា ខ្លួនបានបាត់កូនស្រីបង្កើតឈ្មោះនាង ណាក ហៅចាន់ណា អាយុ២៤ឆ្នាំ ប្ដីឈ្មោះវិសាល ធ្វើការជាបុគ្គលិកនៅក្រុមហ៊ុនទីតាំង១០ហិចតា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានបាត់ខ្លួនកាលថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៥។ មុនពេលបាត់ខ្លួនកូនស្រីខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី រឿងប្ដីប្រច័ណ្ឌ។

តាមការមើលក្នុងឃ្លីបវីដេអូរបង្ហោះតាមហ្វេសប៊ុក កាល ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នារីឈ្មោះនាង ណាកហៅចាន់ណា ពាក់ស្បែកជើងស៊កពណ៌ស មានបូតុក្កតា ពណ៌រាងក្រហម ស្លៀកខោខៅប៊យជើងវែងពណ៌ក្រហម អាវក្រៅដៃវែង។

តាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពនៅ កន្លែងកើតហេតុសពមានតែគ្រោងឆ្អឹង សំលៀកបំពាក់ខោអាវនិងស្បែកជើង មានភិនភាគដូចក្នុងឃ្លីបវីដេអូខាងលើ។ សពមានខ្សែសាកទូរសព្ទមានប្រវែង ១.៦០ ម៉ែត្, រឹតកនិងថង់ខ្មៅធំទំហំ៩០×១២០មីលីម៉ែត្រ គ្របពីលើសាកសព។

តាមការស្រាវជ្រាវជុំវិញរឿងហេតុខាងលើ សមត្ថកិច្ចយើងបានកំណត់មុខសញ្ញាជនសង្ស័យ ឈ្មោះវិសាល ត្រូវជាប្ដីជនរងគ្រោះ ។

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥វេលាម៉ោង០៨និង ១៥ នាទីកម្លាំងនគរបាលបានចុះទៅនាំ ឈ្មោះសុខ វិសាល ភេទប្រុសអាយុ២៤ឆ្នាំមុខរបរសន្តិសុខក្រុមហ៊ុនចិន១០ ហិតាស្រុកវាលវែង មានទីលំនៅភូមិតាម៉ោលី ឃុំស្រែស្តុកស្រុកកណ្តៀង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ។

ឈ្មោះសុខ វិសាល ឆ្លើយសារភាពថា ខ្លួនពិជាបានធ្វើ សកម្មភាពយកខ្សែរឌុយសាកទូរស័ព្ទរឹតកប្រពន្ធខ្លួនឈ្មោះនាង ណាក ហៅចាន់ណា នៅព្រែព្រិចស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង១៣និង៣០នាទី។

ដោយមូលហេតុ ប្រច័ណ្ឌប្រពន្ធ ។

...

ជនសង្ស័យឈ្មោះសុខ វិសាល ត្រូវបានសមត្ថកិច្ចធ្វើ តេស្តស្វែងរកសារធាតុញៀនជាលទ្ធផលអវិជ្ជមាន( – )និងបានឃាត់ខ្លួនតាមបញ្ជា លោកកូយ កាន់យ៉ា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញនិតិធីចាត់ការតាម ផ្លូវច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print