លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- ចង់បើកច្រកព្រំដែនមិនមែនសៀមស្នើឲ្យកម្ពុជាបើកទេ = បញ្ហាសំខាន់គឺសៀមត្រូវបើកខ្លួនឯងជាមុនឲ្យគ្រប់ច្រកទាំងអស់ជាមុនទៅ កម្ពុជានឹងបើកតាមក្រោយ។
២- ព្រលានយន្តហោះថ្មីរបស់កម្ពុជា = ប្រជាជនកម្ពុជាទូទាំងប្រទេសអបអរសាទរនិងមានមោទនភាពទទួលយកសមទ្ធិផលដ៏មហាសាលនេះ លើកលែងតែអាទើសដែលមិនពេញចិត្ត។
៣- ការកសាងព្រលានយន្តហោះខ្នាតធំគឺដើម្បីឲ្យមានជើងហោះហើរចេញចូលជាមួយបណ្តាប្រទេសឆ្ងាយៗដោយផ្ទាល់ = ដោយមិនបាច់ឆ្លងកាត់ប្រទេសនៅក្នុងតំបន់។
៤- សៀមបានប្រើអាវុធធុនធ្ងន់អាវុធហាមឃាត់វាយឈ្លានពានកម្ពុជា = នាំឲ្យមានការថ្កោលទោសពីអន្តរជាតិ ហើយសៀមត្រូវស្អុយឈ្មោះពេញពិភពលោក។
៥- ដោយសារសៀមមានទង្វើឃោរឃៅលើកម្ពុជា = ធ្វើឲ្យភ្ញៀវទេសចរណ៍លែងហ៊ានមកលេងនៅសៀម។
៦- ទង្វើឈ្លានពានរបស់សៀមមកលើកម្ពុជា = ត្រូវបានពិភពលោកឃើញយ៉ាងច្បាស់មិនអាចប្រកែកបានជាដាច់ខាត។
៧- ទីក្រុងប៉ាតាយ៉ានិងខេត្តសៀមរាប់សិបរបស់សៀមត្រូវទឹកជន់លិចយ៉ាងធ្ងន់ធ្ងរ = ធ្វើឲ្យសៀមអត់ភ្ញៀវទេសចរណ៍ទាំងស្រុង?
៨- នៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីថៃ = សង្ឃឹមថាបញ្ហាវិវាទព្រំដែនរវាងកម្ពុជានិងសៀមអាចនឹងត្រូវបានដោះស្រាយ?
៩- វិវាទព្រំដែនរវាងកម្ពុជា-សៀមអាចដោះស្រាយបាន = លុះត្រាតែភាគីសៀមសុខចិត្តទទួលយកច្បាប់អន្តរជាតិនិងផែនទីបារាំង-សៀមខ្នាត១/ ២០០០០០ ដែលទទួលស្គាល់ជាអន្តរជាតិ?
១០- កុំភ័យសង្គ្រាមលោកលើកទី៣មិនអាចកើតឡើងបានទេ = បើសៀមចង់ឲ្យផ្ទុះក៏មិនអាចដែរព្រោះសៀមមិនមែនជាមហាអំណាចនុយក្លេអ៊ែរទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print