សមត្ថកិច្ចស្រុកភ្នំព្រឹក ឃាត់យុវជន០២នាក់ ករណីបង្កហិង្សា កាប់បំផ្លាញម៉ូតូ និងលួចយកស្លាកលេខម៉ូតូ

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានចុះស្រាវជ្រាវ​ឃាត់ខ្លួនយុវជន០២នាក់ ពាក់ព័ន្ធ​ករណីបង្កហិង្សាធ្វើអោយខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូ និងលួចយកស្លាកលេខម៉ូតូ) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៩និង៣០នាទី នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ ។

ជនសង្ស័យចំនួន០២នាក់នេះ ១.ឈ្មោះ ឡៃ ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង២.ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ និងលួចយកស្លាកលេខម៉ូតូ របស់ជនរងគ្រោះឈ្មោះ ជ័យ ភព ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឲ្យម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ កាំបន្ទះពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KT-7543 (រងការខូចខាតបែកអាវទាំងសងខាង ក្បាលម៉ូតូបែក បាក់បូម និងលួចយកស្លាកលេខម៉ូតូ)។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុតិ្តធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១.ឈ្មោះ ឡៃ ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង២.ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីធ្វើការសាកសួរ ។ ក្រោយពីសាកសួរជនសង្ស័យខាងលើ បានសារភាពដឹងថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព កាប់បំផ្លាញម៉ូតូ និងលួចយកស្លាកលេខម៉ូតូ របស់ជនរងគ្រោះ ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print