អន្តរជាតិ ៖ ថ្ងៃទី៩ខែកញ្ញា លោក Khadga Prasad Sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់បានថ្លែងថា ដោយសារគិតពិចារណាដល់”សភាពការណ៍មិនប្រក្រតីនាពេលបច្ចុប្បន្ន”របស់ប្រទេសជាតិ លោកបានប្រគល់លិខិតសុំលាលែងពីតំណែងជូនប្រធានាធិបតី ដើម្បី”ជំរុញថែមមួយកម្រិតទៀតនូវការដោះស្រាយបញ្ហាតាមវិធីនយោបាយ”។ទីប្រឹក្សាព័ត៌មានរបស់លោក Ram Chandra Poudel ប្រធានាធិបតីនេប៉ាល់បានប្រាប់អ្នកសារព័ត៌មានស៊ីនហួចិនថា លោកប្រធានាធិបតីបានទទួលយកលិខិតសុំលាលែងនេះហើយ។
សូមជម្រាបថា ទីក្រុងកដ្ឋបណ្ឌូ រដ្ឋធានីនេប៉ាល់និងតំបន់ផ្សេងៗទៀតបានផ្ទុះការដង្ហែក្បួនបាតុកម្មនាថ្ងៃទី៨ខែកញ្ញា។ថ្ងៃទី៩ បាតុកម្មនៅក្រុងកដ្ឋមណ្ឌូជាដើមនៅតែបន្តកើតមាន។បច្ចុប្បន្ននេះ កម្រមានរថយន្តបើកបរទៅមកនៅលើផ្លូវនៅទីក្រុងកដ្ឋមណ្ឌូ ហើយហាងទាំងអស់បានបិទទ្វារផងដែរ។ក្រៅពីនេះ មានទីក្រុងចំនួន៣នៅតំបន់Kathmandu Valleyបានអនុវត្តវិធានការបម្រាមគោចរ៕
ប្រភព ៖ (CCFR)