ប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ទទូចឱ្យប្រធានាធិបតីចិន ស៉ី ជីនពីង ជួយរកសន្តិភាពនៅអ៊ុយក្រែន

ចែករំលែក៖

ប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុបបានមើលឃើញថា ប្រធានាធិបតីចិន បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់សន្តិភាពនៅអ៊ុយក្រែនដោយសារតែ លោកស៊ី ជីនពីងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីពូទីន។

ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានផ្សាយថា អំឡុងទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ដើម្បីបង្កើនចំណងទាក់ទងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក Luis Montenegro បានទទូចឱ្យប្រធានាធិបតីចិន លោក ស៉ី ជីនពីង ប្រើប្រាស់ទំនាក់ទំនងជីតស្និទ្ធរបស់ចិនជាមួយរុស្ស៉ី ដើម្បីជួយជំរុញការស្វែងរកសន្តិភាពនៅអ៊ុយក្រែន។
ទស្សនកិច្ចរបស់លោក Montenegro គឺជាលើកដំបូងបំផុត ធ្វើឡើងដោយប្រមុខរដ្ឋាភិបាលព័រទុយហ្កាល់ មកកាន់ប្រទេសចិន គិតក្នុងរយៈពេលជិតមួយទសវត្សរ៍។ វាកើតមានឡើងមួយសប្តាហ៍បន្ទាប់ពី លោក ស៉ី បានធ្វើព្យុហយាត្រាយោធាយ៉ាងធំសម្បើមមួយ អបអរខួប៨០ឆ្នាំនៃជ័យជម្នះប្រឆាំងការឈ្លានពានរបស់ជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទី២។ អំឡុងព្រឹត្តការណ៍នោះ ក៏មានវត្តមានពិសេសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថែមទៀតផង។
អំឡុងកិច្ចប្រជុំជាមួយលោក ស៉ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក Montenegro បានប្រាប់លោកប្រធានាធិបតីចិន យ៉ាងដូច្នេះថា «យើងពិតជាសង្ឃឹមលើការចូលរួមចំណែករបស់អ្នក និងទំនាក់ទំនងជិតស្និទ្ធដែលចិនមានជាមួយរុស្ស៉ី ដើម្បីឱ្យពួកយើងអាចកសាងឆាប់ៗតាមធ្វើទៅបាន នូវសន្តិភាពមួយ ដែលមានយុត្តិធម៌និងឋិតថេរយូរអង្វែងនៅអ៊ុយក្រែន»។
ក្រោយជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរកាលពីឆ្នាំ២០១១ ព័រទុយហ្កាល់ទទួលបានការជួយជ្រោមជ្រែងពីប្រទេសចិន ក្នុងការក្រោកឈរឡើងវិញ។ ឥឡូវនេះ ដោយកំពុងរងការដំឡើងពន្ធពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានកាត់បន្ថយការនាំចេញទំនិញរបស់ព័រទុយហ្កាល់ ចូលទៅកាន់សហរដ្ឋអាមេរិក ទីក្រុងលីសបោន កំពុងស្វែងរកទំនាក់ទំនងពាណិជ្ជកម្មរឹងមាំជាងមុនថែមទៀតជាមួយចិន៕

...

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print