អន្តរជាតិ ៖ នាយប់ថ្ងៃទី ៩ ខែកញ្ញា លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិន បាន ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth តាមការណាត់។
លោក Dong Jun បាន ថ្លែងថា យើង គួរប្រកាន់ខ្ជាប់អាកប្បកិរិយាបើកចំហ និង រក្សា ការប្រាស្រ័យទាក់ទងដើម្បីកសាងទំនាក់ទំនង កងទ័ពទាំងពីរ ដែលផ្អែកលើសមភាព ការគោរ ពគ្នា ការរួមរស់ដោយសន្តិសហវិជ្ជមាន ស្ថិរភាព និងវិជ្ជមាន។ យើងត្រូវ គោរពផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នា។ រាល់ ការប៉ុនប៉ង ឬការជ្រៀតជ្រែកណាមួយ ដែលចង់ ” ប្រើកម្លាំងបាយទៅជួយឱ្យតៃវ៉ាន់ ឯករាជ្យ” ឬ ”យកតៃវ៉ាន់មកទប់ស្កាត់ចិន” សុទ្ធតែនឹងត្រូវបរាជ័យ។ ភាគីចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការធ្វើការជាមួយ ប្រទេស ក្នុងតំបន់ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូង ប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសមួយចំនួន តូចដែលបំពានសិទ្ធិនិង បង្កហេតុ និងប្រឆាំងប្រទេស ក្រៅតំបន់ដែលមានចេតនា ញុះញង់ឱ្យ មានភាពវឹកវរ។ ជានិច្ចកាល ប្រទេសចិនតែងតែផ្តោតលើការអភិវឌ្ឍរបស់ខ្លួន គាំពារយ៉ាងមុតមាំ នូវ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ការទប់ស្កាត់កំញើញ ឬ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន គឺមិនអាចទៅរួចទេ៕
ប្រភព ៖ (CCFR)