ចិន រុស្ស៊ី និងម៉ុងហ្គោលី ទើបតែធ្វើសមយុទ្ធការពារព្រំដែនរួមគ្នា កាលពីថ្ងៃទី៨-៩ ខែកញ្ញា នៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។
សមយុទ្ធនេះមានឈ្មោះថា “កិច្ចសហប្រតិបត្តិការការពារព្រំដែនឆ្នាំ 2025” ផ្តោតលើការបង្កើនការសម្របសម្រួលក្នុងការប្រឆាំងភេរវកម្ម និងការបំផ្លិចបំផ្លាញ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខព្រំដែន និងពង្រឹងទំនុកចិត្តជាយុទ្ធសាស្រ្តរវាងភាគីទាំងបី។
ជាផ្នែកមួយនៃសមយុទ្ធ ប៉ុស្តិ៍បញ្ជាការរួមមួយត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន ដើម្បីអនុវត្តផែនការប្រតិបត្តិការ ការស៊ើបអង្កេត និងការសម្របសម្រួលការវាយប្រហារ ដោយហេតុនេះការសាកល្បងគំរូថ្មីនៃកិច្ចសហប្រតិបត្តិការការពារព្រំដែន៕
...
រូបថត: vtv