ខេត្តត្បូងឃ្មុំ ៖ មនុស្សម្នាក្មេងចាស់ប្រុសស្រីភ្ញាក់ផ្អើល ដោយឃើញលំនៅឋានរបស់ពលរដ្ឋ១ខ្នងសង់អំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ។ អ្នកភូមិបាននាំគ្នាបូមទឹកបាញ់ទៅលើភ្លើងដែលកំពុងឆាបឆេះ តែអំណាចភ្លើងមិនបានថមថយនោះទេ។ បន្ទាប់មកលោកអធិការនគរបាលស្រុកក្រូចឆ្មារក៏បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការ២៤ម៉ោងចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែកញ្ញា នេះថា ផ្ទះឈើដែលឆេះនេះគឺម្ចាស់បានបិទទ្វារចាក់សោដោយទៅនៅផ្ទះមួយទៀតនៅរកាខ្នុរ ដែលមានចម្ងាយពីផ្ទះនេះជិត១០គីឡូម៉ែត្រ ។
សមត្ថកិច្ចបានប្រាប់ដល់ម្ចាស់ផ្ទះឱ្យបានដឹងថា ផ្ទះភ្លើងកំពុងតែឆេះសូមប្រញាប់មកមើល ណាមួយផ្ទះឈើចម្ងាយផ្លូវរាងឆ្ងាយទម្រាំតែរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារមកដល់ គឺភ្លើងបានឆេះសស្ទើរតែអស់ទៅហើយ។ ចំណែកកូនៗរបស់ម្ចាស់ផ្ទះបានចេញទៅធ្វើការ ខ្លះមានប្ដីប្រពន្ធនៅស្រុកឆ្ងាយ។
សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ហេតុការណ៍អគ្គិភ័យនោះបានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ផ្ទះឈឈើប្រក់សង្ក័សី ជញ្ជាំងក្ដារទំហំ៦ម៉ែត្រ × ១២ ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ យ៉ាន់ ថា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ។ ក្នុងពេលដែលភ្លើងកំពុងឆេះ អ្នកភូមិជាច្រើនបាននាំគ្នាជួយអន្តរាគមន៍ប្រើម៉ូទ័របូមទឹកបាញ់ពន្លត់តែគ្រាន់តែបាញ់ទប់ស្កាត់ និងការពារកុំឲ្យឆេះរាលដាលឆ្លងដល់ផ្ទះអ្នកផ្សេង។សូមបញ្ជាក់ថា ផ្ទះដែលឆេះនេះសាងសង់នៅដាច់តែឯងរាងឆ្ងាយពីគេ ហើយប្រពន្ធបុរសម្ចាស់ផ្ទះតែងតែមកលក់ដូរមុខផ្ទះនៅពេលថ្ងៃពេលយប់ត្រូវទៅរកាខ្នុរ ។ ចំណែកប្ដីមានមុខរបរជាងធ្វើផ្ទះ។
នៅក្នុងកិច្ចអន្តរាគមន៍បាញ់ទឹកពន្លត់ដោយទប់ស្កាត់មិនឱ្យអណ្ដាតភ្លើងប៉ើងឆេះទៅផ្ទះអ្នកផ្សេងនោះទេ។ ហើយហេតុការណ៍នេះបណ្ដាលឡើយ ឆេះទាំងស្រុង ខូចខាតឆេះម៉ាស៊ីនបូមទឹក០២គ្រឿង, ទូរទឹកកក០១គ្រឿង, ម៉ាស៊ីនបោកខោអាវ:០១គ្រឿង, ទូរទស្សន៍០១គ្រឿង, ស្រូវ១៥បេ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតមួយចំនួន។ មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង។ គ្រោះអគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿងនិងទឹក០២ធុង៕