ខេត្តស្វាយរៀង៖ ដោយភ្លៀងធ្លាក់មិនបានរាយប៉ាយស្មើល្អនារយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ធ្វើឲ្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ប្រមាណ ២.៦០០ ហិកតា ស្ថិតក្នុងឃុំកំពង់ចក សង្កែ និងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលជាតំបន់ស្ថិតនៅឆ្ងាយពីប្រភពទឹក ប្រឈមនឹងកង្វះខាតទឹក ។
ពិនិត្យឃើញស្ថានភាពនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឲ្យក្រុមការងារ នាំយកគ្រឿងចក្រ កាយប្រឡាយ ០១ ខ្សែ ប្រវែង ១១.៥០០ ម៉ែត្រ ដើម្បីនាំទឹកពីប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ទៅផ្គត់ផ្គង់ដំណាំស្រូវដែលកំពុងប្រឈមទាំងនោះ ។ ការងារនេះចាប់ផ្តើមកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយគ្រោងនឹងបញ្ចប់នៅដើមខែតុលា ខាងមុខ ៕
ដោយ៖ សុខ ខេមរា
...