លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញសំណេះសំណាលជាមួយមន្រ្តីពន្ធនាគារដែលត្រៀមទៅសិក្សាវគ្គថ្នាក់បរិញ្ញាបត្រ ពន្ធនាគារ ជំនាន់ទី៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីពន្ធនាគារដែលត្រៀមទៅសិក្សាវគ្គថ្នាក់បរិញ្ញាបត្រ ពន្ធនាគារ ជំនាន់ទី៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ភាគខាងជើង (ហាណូយ)។

ថ្លែងក្នុងពិធីសំណេះសំណាល លោក អគ្គនាយក មានប្រសាសន៍ផ្ដាំផ្ញើសំខាន់ៗ មួយចំនួនដែលមានខ្លឹមសារដូចខាងក្រោម ៖

-ក្នុងរយៈពេលស្នាក់នៅសិក្សានៅប្រទេសវៀតណាម ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀន សូត្រតាមកម្មវិធីសិក្សាឱ្យទទួលបានលទ្ធផលល្អ ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា
គោរពច្បាប់ និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិគេ។

-ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈជាមន្ត្រីរាជការ និងត្រូវជៀសវាងដាច់ខាតការប្រព្រឹត្តកំហុសឆ្គងផ្ទុយនឹងច្បាប់ប្រទេសវៀតណាម ដែលជះឥទ្ធិពលដល់កិត្តិយស សេចក្តីថ្លៃថ្នូ និងមុខមាត់ក្រសួងមហាផ្ទៃ និងប្រទេសជាតិ ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងលើកតម្កើងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់យើង។

-ត្រូវរក្សាសាមគ្គីភាព និងទំនាក់ទំនងល្អរវាងនិស្សិតកម្ពុជាយើង ក៏ដូចជានិស្សិតមកពីបណ្តា ប្រទេសផ្សេងៗ ត្រូវចេះជួយទុក្ខធុរៈ និងកិច្ចគាំពារគ្នា ទាំងលើការសិក្សាក៏ដូចក្នុងការរស់នៅប្រចាំថ្ងៃ។

-ខិតខំអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានសក្តានុពល ប្រកបដោយគុណភាព ឆ្លើយតប នឹងបរិបទការងារនៃយុគ្គសម័យជឿនលឿនដែលមានប្រគួតប្រជែង ជាពិសេស ត្រូវយកចំណេះដឹង ជំនាញវិជ្ជាជីវៈ បទពិសោធន៍ដែលទទួលបានមកជួយការងារអង្គភាព និងបម្រើជាតិមាតុភូមិ។

ក្នុងឱកាសនេះដែរ លោក អគ្គនាយក បានឧបត្ថម្ភ ថវិការចំនួន ១៩ ២០០ ០០០ រៀល ដល់សិក្ខាកាមទាំង ២៤រូបផងដែរ៕

...

ប្រភព៖ អគ្គនាយដ្ឋានពន្ធនាគារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print