សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួន សង្ស័យចំនួន៤នាក់ រួមនិងវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណី ផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលក្រុងបាវិតបានធ្វើការឃាត់ខ្លួន សង្ស័យចំនួន៤នាក់  រួមនិងវត្ថុតាងមួយចំនួន ពាក់ព័ន្ធ ករណី ផលិត  ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥នេះថា

ជនសង្ស័យមានទី១ឈ្មោះ ស សុថី  អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិត្រពាំងស្មាច់ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។

២ឈ្មោះ អ៊ុច ភាក់  អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅភូមិត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

៣ឈ្មោះ ទឹម សាវុធ  អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរជាងសាក់ ទីលំនៅភូមិត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាុយរៀង  រួមនិងដាវសាំម៉ូរ៉ៃចំនួន២ដើម ដំបងឆក់១ , ដំបងវែង១, បំពង់ប្រើប្រាស់គ្រឿងញៀនចំនួន០១។

និង៤ឈ្មោះ គង់ ភឿន  អាយុ៤១ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅភូមិត្បែង ឃុំត្របែក ស្រុកកំចាយមា ខេត្តព្រៃវែង។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១២និង៤០នាទី សមត្ថកិច្ចទទួលបានទទួលពត៍មានពីប្រជាពលរដ្ឋរាយការណ៍មកថា នៅបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់បាវិត ក្រុងបាវិត មានក្មេងទំនើងមួយក្រុមមានដាវសាំម៉ូរ៉ៃនិង ប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ជួល ។ 

ក្រោយពីទទួលបានពត៍មានភ្លាមលោកអធិការនគរបាលក្រុងបានបញ្ជាអោយកម្លាំងនៃអធិការដ្នានគរបាលក្រុងបាវិត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចុះទៅកន្លែងកើតហេតុ ស្រាវជ្រាវ(ដោយសហការជាមួយម្ចាស់ទីតាំង) ធ្វើការ ត្រួតពិនិត្យបាន២បន្ទប់  មានសង្ស័យជាជនជាតិខ្មែរ សរុបចំនួន៤នាក់  រួមនិងវត្ថុតាងមួយចំនួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត។

      ជនសង្ស័យនៅបន្ទប់លេខ ៥ មានគ្នាចំនួន០៣នាក់  រួមនិងដាវសាំម៉ូរ៉ៃចំនួន២ដើម ដំបងឆក់១ , ដំបងវែង១, បំពង់ប្រើប្រាស់គ្រឿងញៀនចំនួន០១។

និងបន្ទប់លេខ ៧ ឃាត់បានជនសង្ស័យម្នាក់   រូមនិងកាំបិតកែឆ្នៃចំនួន០៣ដើម , បំពង់ប្រើប្រាស់គ្រឿងញៀនចំនួន០១។

ចំពោះ  សម្ភារ:វត្ថុតាងសរុបមានកាំបិត និងដាវសាម៉ូរ៉ៃចំនួន ៤ដបសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ២ទូរស័ព្ទដៃចំនួន១០គ្រឿង និងបានសហការជាមួយផ្នែកគ្រឿងញៀន តេស្តសារធាតុញៀន ជនសង្ស័យទាំង៤នាក់ខាងលើ វិជ្ជមាន(+) ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចនគរបាលជំនាញក្រុងបាវិត បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print