ក្នុងរយៈពេល០៩ខែឆ្នាំ២០២៥នេះពួកក្មេងទំនើងចំនួន ២៨៣ នាក់ត្រូវបានឃាត់ខ្លួនអនុវត្តវិធានការច្បាប់និងវិធានការរដ្ឋបាលនៅ ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៥ នេះសមត្ថកិច្ចនគរបាលទូទាំងខេត្តបាត់ដំបង អនុវត្តការងារបង្រ្កាបករណីក្មេងទំនើង បានចំនួន ៥៣ ករ ណី ឃាត់ខ្លួនពួកគេចំនួន ២៨៣នាក់ ចាត់ វិធានការច្បាប់ដោយរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសចំនួន ២៤ករណី មានមនុស្សចំនួន ១៣២នាក់ និងចាត់វិធានការរដ្ឋបាលដោយដកហូតរក្សា ទុកមធ្យោបាយរយៈពេលខ្លី និងរយៈពេលវែង​រហូត​ ០៣ខែ នៅមូលដ្ឋាននិងបង្គាប់ឱ្យធ្វើ ពលកម្ម​ អនាម័យ​ មុននឹងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញដោយមានលក្ខណ្ឌច្បាស់លាស់ ។

មិនតែប៉ុណ្ណោះមានពួកក្មេងទំនើងចំនួន ៥១៥​នាក់ស្រីចំនួន ០៥នាក់ បែងចែកចំនួន ៧៨ ក្រុម ដែលកំពុងស្ថិតក្នុងបញ្ជីគ្រប់គ្រងនិងតាមដានជាប់ជាប្រចាំរបស់នគរបាល ហើយក្នុងរយៈពេលកន្លងទៅ អង្គភាពនគរបាលដែលកំពុងគ្រប់គ្រងមុខសញ្ញានេះបានកោះ​ហៅ ពួកគេជាក្រុមៗ មកធ្វើការសាកសួរដើ​ម្បីឱ្យដឹងជាក់ច្បាប់អំពីរចនាសម្ព័ន្ធគោល​បំណងនិងផែនការដែលគេប៉ងធ្វើសកម្មភាពនៅមូលដ្ឋាន ដោយបង្កការរំខាន​ បង្កភាពអា​ណាធិបតេយ្យ​ បង្កេីតជម្លោះជាមួយក្រុមផ្សេង​ ឬបំពេញបែបបទបន្ថែម និងចាត់វិធាន​ការបំបែកសំបុក្រពួកគេបានមុន មិនឱ្យពួកគេប្រ​មូលផ្តុំធ្វើសកម្មភាពបាន។

តាមរបាយការណ៍រយៈពេល០៩ខែ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឹតពីខែ វិច្ឆិ​កា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១៩ សីហា ឆ្នាំ ២០ប២៥ ដែលត្រូវបានធ្វើការបូកសរុបនាពេលកន្លងមកដោយលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការក្នុងរយៈពេលកន្លងទៅនេះ គឺដោយផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្តោតសំខាន់លើការងារបង្ការទប់ស្កាត់និងបង្រ្កាបឱ្យបានក្រុមក្មេងទំ​នើងនៅក្នុងមូលដ្ឋានព្រមទាំងចាត់វិធានការតឹងរឹងបំផុតចំពោះពួកគេ​ ។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា​ នារយៈ​ពេល០៩ខែឆ្នាំ ២០២៥ នេះស្ថានភាពក្មេងទំនើង បានថយចុះចំនួន ១១ករណី បើប្រៀបធៀននឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ កន្លងទៅ ។ ទោះជាបែបនេះក្តី ក្នុងការងារបូក​សរុបលោកឧត្តមសេនីយ៍ទោស្នងការបានស្នើឱ្យសមត្ថកិច្ចនគរបាលត្រូវបន្តខិតខំឱ្យខ្លាំងក្លាបន្ថែមទៀតពិសេសការផ្សព្វផ្សាយនៅតាមទីសាធារណៈ កន្លែងកំសាន្តសប្បាយតាមសាលារៀន ទីអារាម និងសហគមន៍មូលដ្ឋាន ឱ្យបានច្រើន ហើយគប្បី មានការចូលរួម សហការណ៍ពីអាណាព្យាបាលពួកគេ ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋាន ដើម្បីលប់បំបាត់ករណីនេះឱ្យដល់ចំណុចទៀបបំ​ផុតនៅពេលខាងមុខ​៕ ដោយ​៖តារា​

...

(រូបភាព៖នគរបាលខេត្តបាត់ដំបង​)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print