តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្តេជ្ញាចិត្តខ្ពស់ ដោយបន្តជួយលើវិស័យអាទិភាពរបស់កម្ពុជា ដើម្បីសម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០

ចែករំលែក៖

ភ្នំពេញ​៖​ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុង​ការ​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា លើការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា សំដៅឈានឆ្ពោះទៅសម្រេចនូវចក្ខុ វិស័យឆ្នាំ២០៥០។

លោក បាហ្គាវ ដាសគ្គូបតា (Bhargav Dasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើក​ឡើង​ក្នុងជំនួប សម្តែងការគួរសមជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋ​មន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា ដើម្បី​ចូល​រួម​នៃការឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា, ADB បានផ្តល់ ការ​គាំទ្រ​​វិ​ស័យ​​ឯកជនកម្ពុជាដោយផ្ទាល់ ទាំងជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់ SMEs កម្ពុជាដោយផ្ទាល់ ក្រោមកញ្ចប់កម្មវិធី ADB Frontier ដែល​ជា​កម្ម​វិធី​ផ្តល់​ហិរញ្ញប្បទានជាដើមទុនដំបូងសម្រាប់គាំទ្រ SMEs ហើយកម្ពុជាជាប្រទេសដែល ADB ជ្រើស​រើសក្នុងការផ្តល់ទុនសាកល្បងដំបូងគេក្នុងចំណោមប្រទេសក្នុងតំបន់។

ក្នុងនោះការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា បាន​ផ្ដោត​លើ​កំណែ​ទម្រង់​៣​គឺ៖ (១) ការ បង្កើនបរិយាកាសអំណោយផលសម្រាប់វិនិយោគទុន និងអាជីវកម្ម, (២) ការ​លើកកម្ពស់ពាណិជ្ជកម្មមីក្រូ ខា្នតតូច និងខ្នាត មធ្យម, និង(៣) ការ​កែ​លម្អ​គោល​នយោបាយ​ពាណិជ្ជ​កម្ម និងការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម។ ការផ្តល់​ហិរញ្ញ​ប្បទាន​សម្រាប់​ការ​គាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការផ្តល់​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់ទាប និងក្នុងលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពការងារផ្សេងៗរបស់ SMEs សំដៅ​ចូល​រួម​ចំណែកដល់ការគ្រប់គ្រងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការ​ជំរុញ​ការ​អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និង ឯកជនផងដែរ។

នាឱកាសនោះ​ដែរ​ លោកអគ្គបណ្ឌិតសភាចារ្យ បានស្នើឲ្យ ADB បន្ត​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេក​ទេស និងហិរញ្ញវត្ថុក្នុងការពង្រឹងយន្តការ PPP ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។ ជាក់​ស្តែង​, ​លោកអគ្គបណ្ឌិតសភាចារ្យ បានស្នើ ADB បន្តគាំទ្រការពង្រឹងវិស័យឯកជនកម្ពុជា តាម​រយៈ​ការ​ផ្តល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) និងគិតគូរបន្ថែមរួមមាន៖ គោលនយោបាយ និងយុទ្ធសាស្រ្ត​សម្រាប់​ការ​ពង្រឹង​នគរូប​នីយ​កម្ម​, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាវិស័យ​គន្លឹះ​លើ​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន ការកាត់បន្ថយភាពក្រីក្រ និងការ អភិវឌ្ឍសង្គមជារួម, កំណែទ​ម្រង់​គោល​នយោបាយ​គាំទ្រ​ការ​អភិវឌ្ឍ និងបង្កើនបរិយាកាសអំណោយ ផលដល់វិស័យឯកជននិងពាណិជ្ជកម្ម, និង​ការ​គាំទ្រ​ផ្នែក​ជំនាញ បច្ចេកវិទ្យា និងការកៀរគរធនធានបន្ថែម សម្រាប់ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង SMEs កម្ពុជា ដើម្បីអាចរួមចំណែកក្នុង​ការ​ជំរុ​ញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាពខ្ពស់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print