អភិបាលខេត្ត​កំពង់ចាម​ អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេណ៦ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកស្រី​ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ។

ក្នុងពិធីនេះដែរ​ ក្រោមវត្តមានលោកស្រី លាង វួចឆេង ឧត្តមភរិយា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងកូនចៅ សាច់ញាតិ រួមនិងការឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ វិរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ស្ថិតនៅមណ្ឌលបូជនីយដ្ឋាន សម្តេចឧត្តមទេពញាន ហ៊ុន ណេង ស្ថិតនៅក្នុង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 

សូមជម្រាបជូនថា​ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារីខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាឱកាសនោះ លោកអភិបាលខេត្ត​ ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា ថៃ និងសូមឲ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ បានជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ប្រជាជនយើងបានប្រារព្ធធ្វើបុណ្យទាន តាមប្រពៃណីនានា ដូចបុណ្យកាន់បិណ្ឌនានេះ យើងមិនអាចបំភ្លេចបាននូវគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វិរះយុទ្ធជនយើងបានឡើយ។ ដូចនេះសូមបុណ្យកុសល ដែលបានធ្វើឡើងក្នុងឱកាស នៃថ្ងៃបិណ្ឌទី៣ នេះសូមជូនដល់ដួងវិញ្ញាណក្ខ័នយុទ្ធជន យុទ្ធនារីស្នេហាជាតិដែលពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល និងជាពិសេសចំពោះវីរៈយុទ្ធជនដែលបានពលីជីវិត ក្នុងការការពាទឹកដីក្នុងការប៉ះទង្គិច លើសមរភូមិព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះសូមឲ្យមនុញ្ញផលជួយជូនវិញ្ញាណក្ខ័នទាំងអស់ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាស នៃការអញ្ជើញចូលរូម ក្នុងថ្ងៃកាន់បិណ្ឌទី៦នេះ លោកអភិបាលខេត្ត និង លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានវេរបច្ច័យប្រគេនព្រះសង្ឃ សម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបានប្រគេនទេយ្យវត្ថុគ្រឿងបរិក្ខារមួយចំនួន ដល់វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្នុងនោះ មានបច្ច័យ សម្រាប់កសាងវត្ត និងបច្ច័យកាន់បិណ្ឌផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print