អយ្យការអមសាលាដំបូង ខេត្តស្វាយរៀង ចោទប្រកាន់​ជនសង្ស័យជាក្មេងទំនេីងចំនួន​ ០៤​ នាក់​ ពាក់ព័ន្ធនឹងករណីនាំគ្នារក្សាទុកដាវ​ និងកាំបិតកែច្នៃនៅបន្ទប់ជួលក្នុងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:អយ្យការអមសាលាដំបូង ខេត្តស្វាយរៀង ចោទប្រកាន់​ជនសង្ស័យជាក្មេងទំនេីងចំនួន​ ០៤​ នាក់​ ពាក់ព័ន្ធនឹងករណីនាំគ្នារក្សាទុកដាវ​ និងកាំបិតកែច្នៃនៅបន្ទប់ជួលក្នុងក្រុងបាវិត។

យោងតាម អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី ផលិត ឬចរាចរណ៍អាវុធសម្រាប់ ប្រហារផ្សេងទៀត ដែលបង្កដោយក្មេងទំនើងចំនួន ០៤ នាក់ បាននាំគ្នាធ្វើសកម្មភាពរក្សាទុកដាវ និងកាំបិត កែច្នៃនៅក្នុងបន្ទប់ជួល ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញដាវចំនួន ០១ ដើម និងកាំបិត កែច្នៃចំនួន ០៤ ដើម រួចសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ០៤ នាក់ខាងលើ និងធ្វើតេស្តទឹកនោមស្វែង រកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ។

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង និងរបាយការណ៍របស់ មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យជាអនីតិជនចំនួន ០៤ នាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥២៨ អ.យ.គ ចុះថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៥ ពីបទ ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៨៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print