ក្រសួង​ការបរទេស​ បង្ហាញ​ពី​បច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានបង្ហាញពី​បច្ចុប្បន្នភាពស្ដីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ មានដូចខាងក្រោម​៖

I. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖

-នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តម ឡេ ហើយជុង រដ្ឋមន្ត្រីការបរទេសស្តីទី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលជួបសម្តែង ការគួរសមតាមប្រព័ន្ធវីដេអូ។

-រដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសន្តិសុខក្នុងតំបន់។ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីវៀតណាម អំពីការវិវត្តជាវិជ្ជមានថ្មីៗ ទាក់ទិន នឹងការកាត់បន្ថយភាពតានតឹង នៃជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស លទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេស កម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវ អំណរគុណចំពោះការគាំទ្ររបស់វៀតណាមដល់កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា-ថៃ និងការរួមចំណែករបស់វៀតណាម ក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល ផងដែរ។

II. សារស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC)

-អូស្ត្រាលី- សារអបអរសាទររបស់ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារថា “ប្រទេសអូស្ត្រាលីសូមស្វាគមន៍ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ រួមទាំងកិច្ចខិតខំប្រឹងប្រែង ដែលនឹងជួយស្តារទំនុកចិត្ត កសាងទំនុកចិត្ត និង ត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែន។”

-អង់គ្លេស-“ស្ថានទូតអង់គ្លេសស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមានដែលបានធ្វើឡើងនៅក្នុងកិច្ច ប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី ១០ ខែកញ្ញា រវាងកម្ពុជា និងថៃ រួម ទាំងការបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធី ការដោះមីនមនុស្សធម៌ និងការ ខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមឆ្លងព្រំដែន។ យើងលើកទឹកចិត្តឱ្យ ភាគីទាំងពីរបន្តអនុវត្តផែនការដែលបានព្រមព្រៀងគ្នា ហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។”

-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្វាគមន៍ និងមានក្តីសោមនស្ស ចំពោះសារគាំទ្រពីបណ្តាប្រទេសជាមិត្តនិងដៃគូទាំងអស់ ដល់លទ្ធផលកិច្ចប្រជុំពិសេសលើក ទីមួយគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជានិងថៃ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមក ដែលជាមូលដ្ឋានក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងដំណើរការស្តារ សន្តិភាព សំដៅនាំមកនូវប្រក្រតីភាពតាមព្រំដែនកម្ពុជា-ថៃឡើងវិញ។ ទន្ទឹមនឹងនោះ ការបង្ហាញនូវជំហរវិជ្ជមានទាំងនេះ បានបង្ហាញនូវឆន្ទៈរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុខដុមរមនាជារួម

III. ក្រសួងការពារជាតិ-

-នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានធ្វើការសម្របសម្រួលជូនក្រុម អ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato Pahlawan Asri bin Shukor ប្រធានបេសកកម្ម IOT (HOM) ប្រចាំនៅទីស្នាក់ការ១ នៅស្រុកជាំ ក្សាន្ត ខេត្តព្រះវិហារ ដើម្បីចុះសង្កេតការណ៍អំពីស្ថានភាពនៅច្រកព្រំដែនអានសេះ ខេត្ត ព្រះវិហារ និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការ២ ខេត្តបន្ទាយ មានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានការណ៍ក្រោយបទឈប់បាញ់។

-ថ្ងៃនេះជា ថ្ងៃទី៤៤ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែង ពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដោយសុខសុវត្ថិភាព និងស្របតាម ច្បាប់មនុស្សធម៌អន្តរជាតិ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print