អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាផ្តល់សេវាពិនិត្យ ព្យាបាលជំងឺកាមរោគ និងមេរោគអេដស៍ដោយឥតគិតថ្លៃ និងរក្សាការសម្ងាត់បំផុត

ចែករំលែក៖

ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានបង្ហាញទីតាំងផ្តល់សេវាពិនិត្យ ព្យាបាលជំងឺកាមរោគ និងមេរោគអេដស៍ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួល និងផ្តល់សេវាប្រកបដោយការសម្ងាត់បំផុតដល់យុវជន ដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺកាមរោគ និងមេរោគអេដស៍។

ការបង្ហាញទីតាំងពិនិត្យព្យាបាលនៅក្នុងរាជធានីភ្នំពេញនេះ 

ដោយសារការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍មានការកើនឡើងនាពេលបច្ចុប្បន្ននេះ ដែលជាក្តីកង្វល់ដ៏ធំមួយរបស់របស់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាល។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការចូលរួមឆ្លើយតបទៅនឹងមេរោគអេដ៍ និងកាមរោគ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់អង្គការមូលនិធិថែទាំងសុខភាពអ្នកជំងឺអេដស៍(AHF) បានលើកឡើងថា:ទោះបីជាមានការធ្លាក់ចុះនៃជំនួយអន្តរជាតិពាក់ព័ន្ធនឹងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា ក៏អង្គការនៅតែបន្តប្រឹងប្រែងក្នុងការបន្តការងារនេះបន្ថែមទៀត ដើម្បីធានាក្នុងការផ្តល់សេវាឱ្យបានគ្រប់ជ្រុងជ្រោយជួយដល់អ្នករកឃើញមានផ្ទុកមេរោគអេសដ៍ឱ្យទទួល បានការព្យាបាល ១០០% សម្រាប់អតិថិជនដែលទើបធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបន្ថែមថា មកដល់ពេលបច្ចុប្បន្ននេះ សម្រាប់ករណីឆ្លងថ្មីនៃជំងឺអេសដ៍ នៅតែជាក្តីកង្វល់ដ៏ធំមួយ ដែលភាគច្រើនគឺមានការឆ្លងថ្មីលើយុវជនវ័យក្មេង ដែលជាហេតុនាំឱ្យយើងត្រូវរួមគ្នាយកចិត្តទុកដាក់ក្នុងការទប់ស្តាត់បន្ថែមទៀត ក្នុងនោះដែរការរើសអើង ការមាក់ងាយក្នុងទម្រង់ផ្សេងៗចំពោះអ្នករស់នៅជាមួយមេរោគអេសដ៍ និងជំងឺអេសដ៍ ក៏នៅតែជាឧបសគ្គសម្រាប់ការឆ្លើយតប និងមេរោគអេដស៍ និងជំងឺអសដ៍ផងដែរ។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបញ្ជាក់ផងដែរថា អង្គការមូលនិធិថែទាំងសុខភាពអ្នកជំងឺអេដស៍ ក៏កំពុងតែបានពង្រីកនូវសេវាមួយចំនួនទៀតសម្រាប់អតិថិជនក្រុមគោលដៅ ដែលមានដូចជា សេវាបង្កការពារ ថែទាំ ពិនិត្យ និងព្យាបាលជំងឺកាមរោគ នៅក្នុងគ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center នេះផងដែរ។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ម៉ា សួនសុភ័ក្ត្រ ប្រធានមណ្ឌលគ្រប់គ្រងមណ្ឌលថែទាំសុខភាព គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានឱ្យដឹងដែរថា សម្រាប់គ្លីនិកនេះមានផ្តល់សេវាកម្មដូចជា៖ ថែទាំ និងព្យាបាលជំងឺកាមរោគ, សេវាប្រឹក្សា និងតេស្តឈាមរកមេរោគអេសដ៍ , ផ្តល់ថ្នាំបង្ការជាមុនពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, ផ្តល់ថ្នាំបង្ការក្រោយប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, និងមានផ្តល់ស្រោមអនាម័យបង្ការមេរោគអេសដ៍។

លោកវេជ្ជបណ្ឌិត ម៉ា សួនសុភ័ក្ត្រ បានបន្ថែមទៀតថា រាល់សេវាទាំងអស់គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center គឺមិនមានការគិតថ្លៃនោះឡើយ ជាមួយនឹងការរក្សាការសម្ងាត់ជូនដល់អតិថិជន ដែលបានមកទទួលសេវាផងដែរ។

លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនវ័យក្មេងសូមមកទទួលសេវានៅគ្លីនិកថែទាំ និងព្យាបាល ជំងឺកាមរោគ Wellness Center ដើម្បីការពារខ្លួន ពីការឆ្លងមេរោគអេសដ៍ និងជំងឺអេសដ៍ និងជំងឺកាមរោគ ដែលមានទីតាំង នៅផ្ទះលេខ០៦ ផ្លូវ៦០៤សង្កាត់ចឹងកក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ លេខទូរសព្ទ ០៩៦ ៩២៩ ២៩៥២ ដែលបានបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print