ស្លាប់ម្នាក់ករណីម៉ូតូ៣គ្រឿងបុកបន្តគ្នា ខណ: Passapp បានរត់គេចខ្លួន និងអ្នករងរបួសស្រាលម្នាក់ទៀតដើរចេញបាត់បន្សល់ទុកតែម៉ូតូនៅទីតាំងកើតហេតុ

ចែករំលែក៖

ខេត្តកណ្តាល ÷ ជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗករណីគ្រោះ ថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូ០៣គ្រឿងបុកបន្តគ្នា ខណ: អ្នកបើកម៉ូតូ Passapp បានបើករត់គេចនិងជនរងគ្រោះរបួសស្រាលម្នាក់ទៀត ដើរចេញបាត់ បន្សល់ទុកតែម៉ូតូនៅនឹងកន្លែងកើតហេតុ ។ ហេតុ ការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៨ និង២៥នាទី ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកសំរោង(៣) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពពីជំនាញចរាចរណ៏ជើងគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឱ្យដឹងថា នៅវេលាកើតហេតុ មានម៉ូតូ PASS APP មួយគ្រឿងមិនស្គាល់ស្លាកលេខនិងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបើករត់គេច ដោយម៉ូតូបើកបរមានទិសដៅពីជើងទៅត្បូងរួចឆ្លងផ្លូវមកលិច ដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ១គ្រឿងម៉ាកHONDA DREAM125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1LF-6298 (ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)ម៉ូតូបើកបរមានទិសដៅពីត្បូងមកជើងអ្នក បើកបរម៉ូតូឈ្មោះឡូវ គីមម៉េងភេទប្រុស អាយុ១៨ឆ្នាំ
ទីលំនៅភូមិ-សង្កាត់ដើមមៀន ក្រុងតាខ្មៅ (ស្លាប់នៅ កន្លែងកើតហេតុ) ហើយម៉ូតូHONDA DREAM125 ក៏បានដួលខ្ទាតមកចំណែកផ្លូវម្ខាងទៀតទៅបុកម៉ូតូន១គ្រឿងទៀតម៉ាកWINNER X ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1KJ-2088 (ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)មានទិសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស (រងរបួសស្រាល) បានចាកចេញពីកន្លែងកើតហេតុ ទៅបាត់ ដោយបន្សល់ទុកតែម៉ូតូនៅទីតាំងកើតហេតុ។

ករណីនេះខូចខាតម៉ូតូ២គ្រឿង។ ចំពោះមធ្យោបាយពាក់ ព័ន្ធត្រូវបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីអនុវត្តន៌តាមនិតិវិធី។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

...

សមត្ថកិច្ចជំនាញបានសេចក្តីសន្និដ្ធានថា មូលហេតុខាងលើគឺបណ្តាលមកពី អ្នកបើកម៉ូតូPASS APP បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ ចំនែកជនរងគ្រោះដែលបើកបរម៉ូតូHONDA DREAM125 បើកបរក្នុងល្បឿនលឿន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print