ខេត្តកណ្តាល ÷ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅ កន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងម៉ូតូបុកគ្នាបណ្តាលឱ្យដួល ហើយក៏ស្របពេលមានរថយន្តមកពីក្រោយកិនបន្ថែម។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១៨និង២០ នាទីថ្ងៃទី ១២ខែកញ្ញាឆ្នាំ២០២៥នៅលេីផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិស្រែតាសេក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។
ប្រភពសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកើតហេតុ គេឃើញមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AE-1596 ដែលបើកបរដោយឈ្មោះ គីម ណាត ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល(ពាក់មួកសុវត្ថិភាព-ស្លាប់នៅកន្លែងកើតហេតុ) បើកបរមានទិសដៅពីលិចទៅកើត។ លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូ១គ្រឿងពុំស្គាល់អត្តសញ្ញាណ(គេចខ្លួន) បើកបរមានទិសដៅពីកើតទៅលិចបណ្តាលឱ្យដួលម៉ូតូហើយក៏ស្របពេលមានរថយន្តដឹកដី១គ្រឿងម៉ាកNISSAN ពណ៌សពាក់ស្លាកលេខ ចង្កូតស្តាំ PP-0665 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ដែលបើកបរមានទិសដៅពីលិចទៅកើត មកពីក្រោយ បានកឹនស្ត្រីរងគ្រោះបណ្តាល ឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យវាស់វែង និងក៏បានប្រគល់សព ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯម៉ូតូជនរងគ្រោះរងការខូចខាតធ្ងន់។ ចំពោះមធ្យោបាយពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី៕