សមត្ថកិច្ចឃាត់ខ្លួនបុរសពីរនាក់ករណីលួចម៉ូទ័រកិនទឹកកកនិងប្រើប្រាស់ដោយខុស ច្បាប់សារធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់÷

ករណីលួច(ម៉ូទ័រកិនទឹកកក) និងប្រើប្រាស់ដោយខុស ច្បាប់សារធាតុញៀន។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០១ និង៣០នាទី នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ១ នាក់ ឈ្មោះ ជា គង់ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់÷
១-ឈ្មោះ ម៉ៅ ជីតា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញមានសារធាតុញៀនវិជ្ជមាន(+)និង២-ឈ្មោះ រ៉ី រី ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញមានសារធាតុញៀនវិជ្ជមាន(+)។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចប្រមូលវត្ថុតាងរួមមាន÷ ១.ដែកកាប់សម្រាប់កាត់ខ្សែរភ្លើងចំនួន០១,២.ម៉ូតូសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង,៣.ម៉ូទ័រកិនទឹកកកចំនួន០១(ជារបស់ជនរងគ្រោះរកឃេីញវិញ)។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០១ និង ៣០នាទី ជន សង្ស័យ ឈ្មោះ ម៉ៅ ជីតា និងឈ្មោះ រ៉ី រី បានជិះម៉ូតូសណ្តោងរុឺម៉កធ្វើសកម្មភាពលួចម៉ូទ័រកិនទឹកករបស់ជនរងគ្រោះឈ្មោះ ជា គង់ ដែលទុកនៅខាងមុខផ្ទះ
លេីកដាក់លេីម៉ូតូរ៉ឺម៉ក។ ពេលនោះជនរងគ្រោះឈ្មោះ ជា គង់ បានជិះម៉ូតូតាមមកពីក្រោយ និងបានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនស័ង្សយឈ្មោះ ម៉ៅ ជីតា និងឈ្មោះ រុី រី រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វេីការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ ម៉ៅ ជីតា បានសារភាពថា ខ្លួននិងឈ្មោះ រ៉ី រី ពិតជាបានធ្វើសកម្មភាពលួចម៉ូទ័រកិនទឹកកករបស់ជនរងគ្រោះឈ្មោះ ជា គង់ ទុកនៅខាងមុខផ្ទះលេីកដាក់ម៉ូតូសណ្តោងរុឺម៉កពិតប្រាកដមែន។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print