មហាសន្និបាតអ.ស.ប. អនុម័តសេចក្តីសម្រេចចិត្ត អនុញ្ញាតិឱ្យអនុវត្តសេចក្តីថ្លែងការណ៍ញូវយ៉កស្តីពី “ដំណោះស្រាយរដ្ឋពីរ ”

ចែករំលែក៖

អន្តរជាតិ ៖ ព្រឹក ថ្ងៃទី ‌១២ ខែ កញ្ញា មហាសន្និបាត អង្គការ សហប្រជាជាតិ លើកទី ៨០ បានអនុម័ត សេចក្តីសម្រេចចិត្ត ដើម្បី អនុញ្ញាតិ « សេចក្តីថ្លែងការណ៍ ញូវយ៉ក អំពី ការដោះស្រាយ បញ្ហា ប៉ាឡេស្ទីនដោយ សន្តិភាព និង អនុវត្ត “ដំណោះស្រាយ រដ្ឋពីរ ” » ។ សហរដ្ឋ អាមេរិក និង អ៊ីស្រាអែល ប្រឆាំង នឹង សេចក្តីសម្រេច ចិត្ត នេះ។

សេចក្តីសម្រេច ចិត្ត នេះ បាន លើកឡើង រួម ដោយ ប្រទេសចំនួន លើសពី ៤០ ដូចជាបារាំង អារ៉ាប៊ីហ្សាអូឌីត និង ចិន ជាដើម។ កាលពី ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ មហាសន្និបាត អង្គការ សហប្រជាជាតិ លើកទី ៧៩ បាន អនុម័ត សេចក្តីសម្រេច ចិត្ត ដោយ បាន កំណត់ ថា បើកធ្វើ កិច្ចប្រជុំ អន្តរជាតិ មួយ ស្តីពី ការ អនុវត្ត សេចក្តីសម្រេចចិត្ត នៃអង្គការ សហប្រជាជាតិ ពាក់ព័ន្ធ នឹង បញ្ហា ប៉ាឡេស្ទីន និង “ដំណោះស្រាយ រដ្ឋពីរ ” ។ ក្រោយពី ត្រូវ ពន្យាពេល កិច្ចប្រជុំ នេះបាន ធ្វើឡើង នៅ ទីក្រុង ញូវយ៉ក កាលពី ថ្ងៃទី ២៨ ដល់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំនេះ ដោយបាន សម្រេចចិត្ត អនុម័ត លើ ឯកសារ លទ្ធផល មួយ ដើម្បី សម្រេច នូវការអនុវត្ត ការ ដោះស្រាយ បញ្ហា ប៉ាឡេស្ទីនដោយ សន្តិភាព និង “ដំណោះស្រាយ រដ្ឋពីរ ” ។

ខ្លឹមសារ នៃ « សេចក្តីថ្លែងការណ៍ញូវយ៉ក » មាន ច្រើនផ្នែក ដូចជា ការ ឈប់បាញ់ក្នុងតំបន់ ហ្កាហ្សា ការ ប្រឆាំង នឹង សកម្មភាព ឯកតោភាគី ការបង្កើន ការគ្រប់គ្រង និង កសាង រដ្ឋប៉ាឡេស្ទីន និង ការសម្រេចសមាហរណកម្ម ក្នុង តំបន់នៅ ទី បំផុត ជាដើម ដែល សុទ្ធតែជា របៀបវារៈ នៃ ការអនុវត្ត “ដំណោះស្រាយ រដ្ឋពីរ ” ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print