បទវិភាគ ៖ ចិនផ្តួចផ្តើមឱ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ សម្របទៅតាមនិន្នាការទូទៅនៃយុគសម័យនិងទទួលបានការគាំទ្រពីប្រជាជន

ចែករំលែក៖

អន្តរជាតិ ៖ បើ មើល ពី ការផ្សាយដំណឹង នៃ ប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិ ក្នុងរយៈពេលជិតកន្លះខែ មក អាច ឃើញ ថា “គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល” គឺជា ពាក្យពេញនិយម ប្រើ ប្រាស់ លើ ផ្ទៃ អន្តរ ជាតិ ។ យោង តាម ការ វិភាគ ខាងទិន្នន័យធំ បង្ហាញឱ្យឃើញ ថា ចាប់តាំងពី លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន លើកឡើង គំនិតផ្តួចផ្តើមមួយនេះ នៅក្នុង កិច្ចប្រជុំកំពូល នៃ អង្គ ការ សហ ប្រតិបត្តិ ការ សៀង ហៃ ក្រុង Tianjin កាលពី ថ្ងៃទី ១ ខែកញ្ញា មក បរិមាណ ស្វែង រក ពាក្យ គន្លឹះ ពាក់ ព័ន្ធ តាម បណ្តាញ អ៊ីន ធឺណេត បានឡើងដល់កម្រិត កំពូល នៅថ្ងៃបន្ទាប់ ហើយ បន្ទាប់មក ក៏ បន្ត ទទួល ការយកចិត្តទុកដាក់យ៉ាងខ្លាំង ដែរ ។

តើមានមូលហេតុអ្វី ខ្លះនៅពី ក្រោយភាពអ៊ូអរ សកល បែបនេះ ? យើងអាច សង្កេតមើល ពី វិស័យ ចំនួន ៣ ដូច ខាង ក្រោម៖
វិស័យ ទីមួយ គឺ ចំពេលដ៏សមរម្យ។
បច្ចុប្បន្ននេះ បម្រែបម្រួល និម្មាបនកម្ម ពិភពលោក ដែល ពុំធ្លាប់ មាន ក្នុង មួយ សតវត្សរ៍ កំពុង វិវត្ត យ៉ាង លឿន ប្រទេស មួយចំនួន តូច បាន និង កំពុង អនុវត្ត អនុត្តរភាពនិយម និង គាំ ពារ និយម ដែល បាន ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ សណ្តាប់ធ្នាប់ អភិបាលកិច្ច អន្តរជាតិ ដែល បាន ក កើត ឡើង ស្រប ពេល នឹង ការបង្កើតឡើង នៃ អង្គការសហប្រជាជាតិ បន្ទាប់ ពី សង្គ្រាម លោក លើក ទីពីរ ។
បើមើលពី ទស្សនៈគន្លឹះ នៃ គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល អាចឃើញថា វា ផ្តោត លើ ទិស ដៅដំណោះ ស្រាយ បញ្ហា ។ ឧទាហរណ៍ដូចជា គំនិត ផ្តួច ផ្តើម នេះ ចាត់ទុក “ការ ប្រកាន់ ខ្ជាប់ សមភាពនៃអធិបតេយ្យភាព” ជា បុរេលក្ខខណ្ឌដ៏ សំខាន់ បំផុត ដោយសង្កត់ធ្ងន់ថា បណ្តា ប្រ ទេសនានា មិន ថាតូចឬធំ ខ្លាំងឬខ្សោយ ក្រឬមានក៏ ដោយ ក៏ សុទ្ធតែ មាន សិទ្ធិ ស្មើ គ្នា ក្នុង ការ ចូលរួមកិច្ចការ អន្តរជាតិ សង្កត់ធ្ងន់ ពី “ការគោរពច្បាប់ អន្តរជាតិ” និង “ការអនុវត្ត ពហុ ភាគី និយ ម” ក៏ដូចជា សង្កត់ ធ្ងន់ ពី “ការផ្តោត លើ ទិស ដៅ ប្រតិបត្តិ” ។
វិស័យ ទីពីរ គឺ សម្របទៅតាម និន្នាការ ទូទៅ នៃ យុគសម័យ។
នាពេល បច្ចុប្បន្ននេះ តុល្យភាពនៃកម្លាំងអន្តរជាតិ បាននិង កំពុង កើត មានបម្រែបម្រួល យ៉ាង ស៊ីជម្រៅ ។ ប្រទេសទីផ្សារងើបឡើងថ្មី និង ប្រទេសកំពុងអភិវឌ្ឍន៍ ជាច្រើន បាន ងើប ឡើង ជាក្រុម ដែល ជា បម្រែបម្រួល ដ៏ មាន លក្ខណៈបដិវត្តន៍ខ្លាំង បំផុត ក្នុងចំណោម តុល្យភាព នៃ កម្លាំងអន្តរជាតិ គិត ចាប់ពី ចូល សហសម័យ មក ។ គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែ ល ផ្តោត លើ ទស្សនៈសំខាន់ ដូចជា “ការ ប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព” “គោរព ច្បាប់ អន្តរជាតិ “និង “អនុវត្តពហុភាគីនិយម” ជាដើម ក្នុង គោលបំណង ធ្វើឱ្យ បណ្តា ប្រទេស “ស ក ល ខាងត្បូង” បញ្ចេញសំឡេងកាន់តែខ្លាំងក្លា ។ ហេតុនេះហើយ គំនិត ផ្តួច ផ្តើម នេះ ទទួល បាន ការចាប់អារម្មណ៍ និង ប្រតិកម្ម តប ខ្លាំង ជា ពិសេស ពី បណ្តា ប្រទេស “សកលខាងត្បូង” ។
វិស័យ ទីបី គឺ ទទួលបានការគាំទ្រពីប្រជាជន។
គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល “ផ្តួចផ្តើមឱ្យតម្កល់ទុកប្រជាជនជាចម្បង” ដោយសង្កត់ ធ្ងន់ ថា ប្រជាជន នៃ បណ្តា ប្រទេសនានា គឺជាអ្នកចូលរួម និងជា អ្នក ទទួលបានផល ប្រ យោជ ន៍ ជា មូលដ្ឋាន នៃ អភិបាលកិច្ចសកល ។ ទស្សនៈគុណតម្លៃ មួយ នេះ បាន ផ្តល់ នូវ ជំនឿចិត្ត និង ក្តី រំពឹងទុក ដ៏ នឹងនរ សម្រាប់ ប្រជាជន នៃ បណ្តាប្រទេសនានា ដែល ប្រាកដ ជា ទទួលបាន ការ គាំទ្រ យ៉ាងទូលំទូលាយ ជា មិនខាន ហើយ នឹង ដំណើរការប្រកបដោយប្រសិទ្ធភាព ។
ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ប្រទេសចិន បានលើកឡើង គំនិតផ្តួចផ្តើម សកល ទាំង បួន ដោយឡែកពីគ្នា ដោយ ផ្តោតលើ វិស័យចំនួន ៤ ដូចជា ការអភិវឌ្ឍ សន្តិសុខ អរិយធម៌ និង អភិបាលកិច្ច ។ នេះបាន បំពេញបន្ថែម នូវ ស្ថិរភាព និង ភាពប្រាកដប្រជា សម្រាប់ ពិភព លោក ដែលមានភាពរង្គោះរង្គើខ្លាំង ក៏ ដូចជា បង្ហាញពី ទំនួលខុសត្រូវរបស់ប្រទេសធំ ។ គំនិត ផ្តួច ផ្តើម ទាំងនេះ ទទួល បាន ការ កោតសរសើរ និង ការ ស្វាគមន៍យ៉ាងទូលំទូលាយ ដែល បាន បញ្ជាក់ ពី ការពិតជាក់ស្តែងដែល ថា ប្រទេសចិន ផ្តួចផ្តើមឱ្យ ដើរ តាម មាគ៌ា ដ៏ ត្រឹមត្រូវ សម្រ ប ទៅ តាម និន្នាការ ទូទៅ នៃ យុគសម័យ និង ទទួលបាន ការគាំទ្រពីប្រជាជន ។
រំពឹងទុកពីអនាគត មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ ចិន នឹង ប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវ ការឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ធ្វើការ ជា មួយ បណ្តា ភាគីនានា ដើម្បី រួមគ្នា ជំរុញ ប្រព័ន្ធអភិបាលកិច្ចសកល ឱ្យ អភិវឌ្ឍ ទៅ រក ទិស ដៅ ល្អ និង វិជ្ជមាន ក៏ដូចជា ជំរុញ ការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ ដើម្បី ធ្វើ កិច្ច ខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុង ការ ជំរុញ បុព្វហេតុដ៏ខ្ពង់ ខ្ពស់ ស្តីពី សន្តិភាព និង ការ អភិវឌ្ឍ របស់ មនុស្សជាតិ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print