សហភាពវិស័យហិរញ្ញវត្ថុរបស់ប្រទេសអូស្ត្រាលីបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងដាក់វិវាទជាមួយគណៈកម្មការការងារយុត្តិធម៌ ដោយស្វែងរកការអន្តរាគមន៍ជាបន្ទាន់លើក្រុមហ៊ុន ANZ Group ដែលមានផែនការកាត់បន្ថយការងារចំនួន 3,500កន្លែង ដោយលើកឡើងពីការពិគ្រោះយោបល់មិនគ្រប់គ្រាន់ជាមួយកម្មករដែលរងផលប៉ះពាល់។
សហភាពវិស័យហិរញ្ញវត្ថុបានប្រើពាក្យសំដីធ្ងន់ៗនៅក្នុងសេចក្តីថ្លែងការណ៍មួយថាធនាគារ ANZ ជាធនាគារដែលមានវិបត្តិដែលបានធ្វើឱ្យមនុស្សរាប់ពាន់គ្រួសារស្ថិតក្នុងភាពងងឹត ខណៈដែលនាយកប្រតិបត្តិ ព្យាយាមការពារប្រាក់រង្វាន់របស់ពួកគេ។
សហជីពបាននិយាយថា “នោះហើយជាមូលហេតុដែលយើងបានយក ANZ ទៅកាន់គណៈកម្មការការងាររកយុត្តិធម៌ ពីព្រោះកម្មករសមនឹងទទួលបានភាពស្មោះត្រង់ និងភាពប្រាកដប្រជាអំពីអនាគតរបស់ពួកគេ”។
សកម្មភាពរបស់សហជីពនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ធនាគារ ANZ កាលពីសប្តាហ៍មុននៃការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏សំខាន់ដែលការងារជិត 3,500កន្លែងត្រូវបានបញ្ឈប់។ ធនាគារ ANZ បានបញ្ចាក់ថា ការផ្លាស់ប្តូរនេះមានគោលបំណងធ្វើឱ្យប្រតិបត្តិការងាយស្រួល និងផ្តោតលើអាទិភាពស្នូល។ ធនាគារ ANZ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។