ពិធីសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤- ២០២៨ នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: លោក អ៊ុក ម៉ាការ៉ា អនុប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍវិស័ យកសិកម្ម និងជនបទ និងលោក សេងសីលា អភិបាលរងខេត្តតំណាងលោក ប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ ២០២៥នេះបានអញ្ជើញជាអធិបតីក្នុង ពិធីសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤- ២០២៨នាសាលប្រជុំសាលាខេត្តស្វាយរៀង។

ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោក នៅ ពន្លក អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តាអភិវឌ្ឍវិស័យកសិកម្ម និងជនបទ លោក ប្រធាន អនុប្រធាននាយកដ្ឋាន ក្រុមប្រឹក្សាស្តាអភិវឌ្ឍវិស័ យកសិកម្ម និងជនបទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពនាយករងរដ្ឋបាលសាលាខេត្តស្វាយរៀងលោក លោកស្រី អភិបាលរងក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអហារូបត្ថម្ភ ខេត្តស្វាយរៀង សិស្សានុសិស្ស សសយក កាយរិទ្ធ និងកាកបាទក្រហម
ជាច្រើននាក់ផងដែរ។

លោក សេងសីលា អភិបាលរងខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ដោយកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស និងដោយផ្អែក លើកកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រីបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍខេត្តរយៈពេល៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងគម្រោងអភិវឌ្ឍន៍ខេត្ត ប្រចាំឆ្នាំ បានផ្តល់នូវ កាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្ត ស្វាយរៀងឱ្យមានការ រីកចម្រើនលើគ្រប់វិស័យ ជាមួយនិងសភាពការណ៍សន្តិសុខសុវត្ថិភាព ស ណ្តាប់ធ្នាប់សាធារណៈ និងរៀបរៀបរយនៅទូទាំងខេត្តមានលក្ខណៈល្អប្រសើរ ដែលបានផ្តល់ ភាពអនុគ្រោះដល់ការអភិវឌ្ឍ ការវិនិយោគ ការប្រកបអាជីវកម្ម និងការរស់នៅប្រកបដោយ សុខដុមរមនារបស់ប្រជាពលរដ្ឋគ្រប់រូប ។

ជាមួយនឹងការរីកចម្រើននៅក្នុងវិស័យឯកជន រដ្ឋបាលខេត្តក៏បានបន្តការគិតគូរក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពប្រទាក់ក្រឡា ដើម្បីបង្ក លក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស រដ្ឋបាលខេត្តក៏បានគិតគូ ដល់វិស័យកសិកម្ម ដោយបានចាត់ចែងឱ្យមានការជីកស្តារឡើងវិញ នូវប្រភពទឹកសំខាន់ៗ ដើម្បីបង្កើនទំហំផ្ទៃទឹក និងពង្រីកលទ្ធភាពស្តុកទឹក សម្រាប់ការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ និងបានជួសជុលស្តាប្រឡាយរង ប្រឡាយជើងក្អែក ដើម្បីនាំទឹកទៅស្រោចស្រពការបង្កបង្កើន ការដាំដុះស្រូវទាំងប្រាំង និងវស្សា។

លោក អ៊ុក ម៉ាការ៉ា អនុប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍវិស័ យកសិកម្ម និងជនបទបានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់​ចេញ​យុទ្ធ​សាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ​បន្ត​យក “មនុស្ស” ជា អាទិភាពចម្បង ក្នុងនោះបញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ “ការ​អភិវឌ្ឍ​មូល​ធនមនុស្ស” ដែលគិតគូរទៅលើការ លើកកម្ពស់សុខភាពប្រជាជន និងការ​ពង្រឹង​ប្រព័ន្ធ​គាំ​ពារ​សង្គម និងប្រព័ន្ធស្បៀង ផ្តល់នូវ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ​សម្រាប់​ប្រជាជន​គ្រប់​រូប​។

លោកបន្តថា ផ្អែកលើវឌ្ឍនភាពជាតិដ៏រឹងមាំ កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​បរិវត្ត​កម្ម​ប្រព័ន្ធ​ស្បៀង ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋគ្រប់រូបទទួលបានអាហារដែលមាន សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​ប្រកប​ដោយ​សុវត្ថិភាព មានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាព ។

...

គួរបញ្ជាក់ដែរថា យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ រៀបចំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការ​ជា​មួយ​ក្រុម​ការងារ​បច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលបានរៀប​ចំ​ឡើង​ក្នុង​គោល​បំណងលើកកម្ពស់របបអាហារសុខភាព តាមរយៈការផ្លាស់ប្តូរឥរិយាបថ បុគ្គលនិងសង្គម និង​រៀបចំបទប្បញ្ញត្តិ បរិស្ថានស្បៀង ដោយផ្តោតលើគុណភាព សុវត្ថិភាព ម្ហូបអាហារ និង លើក​កម្ពស់​លទ្ធភាពទទួលបានសេវាអាហារូបត្ថម្ភផ្សេងៗ ដើម្បីដោះស្រាយ​បន្ទុក​ធំ​ៗ​ទាំង​បី​ទម្រង់​នៃ​បញ្ហា អាហារូបត្ថម្ភ រួមមាន៖ កង្វះអាហារូបត្ថម្ភ កង្វះមីក្រូសារជាតិ និងលើសអាហារូបត្ថម្ភ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print