ថៃប្រឈមនឹងការខ្វះខាតថវិកា១៤លានដុល្លារសម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣

ចែករំលែក៖

ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតថវិកាចំនួន ៤៥៩ លានបាត (១៤,៤ លានដុល្លារអាមេរិក) ដើម្បីផ្តល់មូលនិធិពេញលេញដល់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ នៅចុងឆ្នាំ ២០២៥។

កាលពីខែមិថុនា គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន 2.055 ពាន់លានបាតសម្រាប់ធ្វើជាម្ចាស់ផ្ទះទាំង  ហ្គេមលើកទី ៣៣ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១៣(ASEAN Para Games 13)។ លើសពីនេះ អង្គភាពរដ្ឋបាលមូលដ្ឋានត្រូវបានអនុញ្ញាតឱ្យចូលរួមចំណែកផ្តល់ថវិកា ឬគាំទ្រសកម្មភាពផ្សេងទៀតតាមការស្នើសុំរបស់គណៈកម្មាធិការរៀបចំ។

ប៉ុន្តែគិតត្រឹមថ្ងៃទី 9 ខែកញ្ញានេះ ខណៈការប្រកួតកីឡាស៊ីហ្គេម នៅសល់តែ 90 ថ្ងៃទៀតប៉ុណ្ណោះ នាយកអាជ្ញាធរកីឡាថៃ (SAT) លោក Kongsak Yodmanee បានបញ្ជាក់ថា ថវិកាសម្រាប់ការចាយវាយមិនទាន់មានកញ្ចប់គ្រប់គ្រាន់នៅឡើយទេ។

លោក Kongsak បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា “ថវិកាស៊ីហ្គេមនៅតែខ្វះខាតចំនួន 459 លានបាត។ មួយផ្នែកគឺដោយសារតែការកាត់បន្ថយដោយនាយកដ្ឋានថវិកា។ យើងបានស្នើសុំចំនួនបន្ថែមនេះ ដើម្បីរ៉ាប់រងចំនួនកីឡា អត្តពលិក និងតម្លៃប្រតិបត្តិការខ្ពស់ជាងនេះ”។

ការពន្យារពេលនេះអាចជាប់ទាក់ទងនឹងអស្ថិរភាពនយោបាយនាពេលថ្មីៗនេះ រួមទាំងការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ Sorawong Thienthong កាលពីថ្ងៃទី 8 ខែកញ្ញា។

...

ស៊ីហ្គេមលើកទី៣៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅទូទាំងទីក្រុងចំនួន៣ គឺទីក្រុងបាងកក សុងក្លា និងឈុនបុរី។ អត្តពលិកប្រមាណ 12,500 នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន 11 ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងនៅក្នុង 574 វិញ្ញាសាដែលគ្របដណ្តប់លើ 50 ប្រភេទកីឡា។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print