បុរសម្នាក់ចុះលេងទឹកស្រាប់តែរអិលជើងធ្លាក់ទឹកលង់ស្លាប់ ក្រោមស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ : បុរសបានចុះលេងទឹកស្រាប់តែរអិលជើងលង់ទឹកលិចបាត់១ថ្ងៃក៏ បុរសម្នាក់កំពុងអង្គុយលេងតាមមាត់ទន្លេស្រាប់តែក្រឡេកទៅក្រោមស្ពានក៏ប្រទះឃើញស្រមោលដូចមនុស្សក៏ដើរទៅមើលអោយជិតទើបដឹងថាជាសពអណ្ដែតទឹកហើយក៏គាត់រត់ពីក្រោមស្ពានទៅប៉ុស្តិ៍រដ្ឋបាលនៅក្បែកន្លែងកើតហេតុដើម្បីស្រង់ឡើងគ្រួសារ នៅឯណាអោយប្រាកដបង្កការភ្ញាក់ផ្អើល កាលម៉ោង៥ល្ងាចថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០២៥នៅចំណុចក្រោមស្ពានជ្រោយចង្វា ប៉ែកត្រើយខាងខាងកើត ស្ថិតនៅភូមិដើមគរ សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បើតាមសម្តីបុរសម្នាក់បានអោយដឹងថា មុនកើតហេតុកាលពីរសៀលថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២៥ ឃើញបុរសអាយុ២២ឆ្នាំពាក់អាវពណ៍ទឹកប៊ិចកីឡាលេខ១៤ ខាងក្រោយខ្នងចុះលេងទឹកនៅច្រាំងទន្លេសាបត្រើយខាងកើតស្រាប់តែរអិលជើងចូលទៅទឹកជ្រៅសង្ស័យអត់ចេះហែលទឹកក៏លិចលង់បាត់ទៅរហូតទូកអ្នកនេសាទបានខំមកជួយរាវតែរកអត់ឃើញរហូតមកដល់ម៉ោង៥ល្ងាចថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០២៥ ស្រាប់តែបុរសអង្គុយលេងមាត់ទន្លេឃើញសពបុរសម្នាក់អណ្តែតទឹករួចក៏រត់ទៅប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដែលនៅជិតក្រោយស្ពានជ្រោយចង្វាអោយមកពិនិត្យសពនិងស្រង់ឡើងគោកស្វែងរកគ្រួសារ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាសហការជាមួយផ្នែកការិយាល័យជំនាញកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិនិត្យសពក្រោយពីបានពឹងខាងប្រជាពលរដ្ឋដែលប្រកបរបររកត្រីតាមដងទន្លេសាបអោយជួយស្រង់សពឡើងលើគោកក្រោយពិនិត្យបឋមយោងតាមការបំភ្លឺអ្នកឃើញហេតុការណ៍ជនរងគ្រោះចុះលេងទឹករអិលជើងលង់ស្លាប់ការសន្និដ្ឋានសថ្ស័យលង់ទេកស្លាប់សពយកតំកល់វត្តតាំងក្រសាំង សង្កាត់ ការកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីស្វែងរកគ្រួសារសាច់ជាតិនៅពេលក្រោយទៀត ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print