បុរស​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​កៀរ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​ស្លាប់​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​កៀរ​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​​នៅ​កណ្ដាល​ផ្លូវ​ ។
​ហេតុការណ៍នេះបានកើតឡើងនៅម៉ោង​ ១១យប់​ថ្ងៃ​ទី១៥ខែ​កញ្ញា​ឆ្នាំ​២០២៥​ តាម​បណ្ដោយ​ផ្លូវ​មហា​វិថី​ឈ្នះ​ឈ្នះ​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។
​សមត្ថកិច្ចបានឲ្យដឹងថា សពជន​រង​គ្រោះ​មាន​ឈ្មោះ​ សេក​ ពិសី​​ អាយុ​៣៨ឆ្នាំ​ មុខ​របរ​កម្មករ​ឃ្លាំង​ក្រណាត់​ ស្នាក់នៅ​ផ្ទះ​លេខ​២៧៥​ ភូមិត្រពាំង​ធ្នង់​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ​សែន​ជ័យ​ មាន​ស្រុក​កំណើត​ ឃុំ​បែក​ចាន់​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ។
​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​រង​គ្រោះ​បានជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉ែ​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JU 1759 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ មហា​វិថី​ឈ្នះ​ឈ្នះ​ ទិសដៅ​ពី​ ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ សង្ស័យ​ជ្រុល​ទៅ​កៀរ​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ដួល​អូស​បោក​ក្បាល​ស្លាប់​ ។
​ ចំណែប្រភព​ផ្សេង​ទៀត​ ថាអាចជនរងគ្រោះដួលហើយត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ពី​លើ​ ទេីប​បណ្ដាល​ឲ្យ​ស្លាប់​ព្រោះ​លេី​ខ្លួន​ជន​រងគ្រោះ​មាន​ស្នាម​កង់​រថយន្ត​ ។
​បន្តិច​ក្រោយ​មក​ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បានចុះ​ទៅ​កន្លែង​កេីត​ហេតុ​ និង​បាន​ទាក់​ទង​រក​សាច់ញាតិ​ អោយ​មក​ទទួល​សពផង​ដែរ​ ។
​ ភ្លាមៗនោះផងដែរសាច់​ញាតិ​មក​ដល់​បាន​អោយ​ដឹង​ថា​ ជន​រងគ្រោះ​ទេីប​ចេញ​ពី​ធ្វើ​ការ​ត្រលប់​ទៅ​ផ្ទះ​វិញ​ ទើប​ដំណឹង​ថា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​​ ។
​ បន្ទាប់ពី​កេីត​ហេតុ​សមត្ថកិច្ច​បានធ្វើ​លិខិត​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំនែក​មធ្យោបាយ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ដេីម្បី​តាម​ជំនាញ​របស់​សមត្ថកិច្ច​ជា​បន្ត​ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print