កីឡាករវាយប៉េងប៉ុង Wang Chuqin របស់​ប្រទេស​ចិន​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​ពិភពលោកមកវិញ

ចែករំលែក៖

តារាវាយប៉េងប៉ុងចិន Wang Chuqin ដណ្តើមបានជើងឯកលេខមួយពិភពលោកឡើងវិញក្រោយទទួលជ័យជម្នះ 4-0 លើកីឡាករប្រេស៊ីល Hugo Calderano ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ WTT Champions ។

អ្វីដែលមិនគួរឱ្យជឿនោះCalderano ដែលជាកីឡាករលំដាប់លេខ 3 ពិភពលោក និងគ្រងតំណែងជើងឯក World Cup 2025 មិនអាចតដៃរួចជាមួយ Wang កាលពីយប់ថ្ងៃអាទិត្យនៅទីក្រុងម៉ាកាវនោះទេ។

ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wang បានយកឈ្នះកីឡាករកូរ៉េខាងត្បូង Jang Woo-jin ក្នុងលទ្ធផល 4-0 ខណៈពេលដែល Calderano បានឈានទៅវគ្គបន្តដោយយកឈ្នះ Anders Lind ដោយពិន្ទុដូចគ្នា។

កម្មវិធីWTT Champions គឺជាការប្រកួតវាយប៉េងប៉ុងដែលស្មើនឹងការប្រកួត Masters ក្នុងកីឡាវាយកូនបាល់ ដោយមានកិត្យានុភាពនៅពីក្រោយ Grand Slams និង Tour Finals ប៉ុណ្ណោះ។ ម៉ាកាវ បានធ្វើជាម្ចាស់ផ្ទះការប្រកួតជើងទី 4 នៃការប្រកួតនៅឆ្នាំនេះ បន្ទាប់ពីទីក្រុង Chongqing, Incheon និង Yokohama ។ ដំណាក់​កាល​ពីរ​ទៀត​គ្រោង​ធ្វើ​នៅ​ទីក្រុង Montpellier ប្រទេស​បារាំង​ក្នុង​ខែ​តុលា និង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​ក្នុង​ខែ​វិច្ឆិកា។

Wang ទទួលបាន 1,000 ពិន្ទុ បន្ទាប់ពីឈ្នះពាននេះដោយពិន្ទុសរុប9,425 ពិន្ទុឈរលើមិត្តរួមជាតិ Lin Shidongដែលមានពិន្ទុ9,375។

លោក Wang បានក្លាយជាកីឡាករលេខមួយពិភពលោកដំបូងក្នុងខែកក្កដា ឆ្នាំ 2023 បន្ទាប់ពីបានវ៉ាដាច់កីឡាករចិនម្នាក់ទៀតគឺ Fan Zhendong ។ Lin បានឈានដល់ចំណាត់ថ្នាក់កំពូលក្នុងខែកុម្ភៈ ឆ្នាំ 2025 ហើយបានរក្សាវារហូតដល់ Wang បានឈ្នះជើងឯក WTT ។ ទោះបីជាមានចំណាត់ថ្នាក់ពីមុនក៏ដោយ Wang ត្រូវបានចាត់ទុកថាខ្លាំងជាង Lin ។ ហេតុផលតែមួយគត់ដែលគាត់ស្ថិតនៅលេខ 2 គឺដោយសារតែ Wang ចូលរួមក្នុងការប្រកួតតិចជាង។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print