មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក ចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ប្រឡាយមេរលាំងជ្រៃខាងត្បូង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ប្រឡាយមេរលាំងជ្រៃខាងត្បូង ជំហានទី២ ប្រវែង ១០.៧០០ ម៉ែត្រ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទើបនឹងបញ្ចប់ កាលពីពេលថ្មីៗកន្លងទៅនេះ ។

ប្រឡាយមេរលាំងជ្រៃខាងត្បូង ជំហានទី២ មានសមត្ថភាពផ្តល់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ៧៩២ ហិកតា ស្រូវប្រាំង ចំនួន ១៨ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ ហិកតា ។

ក្រៅពីការផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម ភ្លឺប្រឡាយ ក៏ដើរតួនាទីជាផ្លូវលំជនបទដ៏ប្រសើរ សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ៕

...

3 1 2 6 7 5 4
ដោយ៖ សីលា
11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print