ទូតចិនប្រចាំកម្ពុជា ៖ កម្ពុជានិងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ !

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ភាគីចិនបានឃាត់និងជំរុញឱ្យមានពិភាក្សាយ៉ាងសកម្ម ចាប់តាំងពីជម្លោះបានកើតឡើង។ កម្ពុជានិងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ។ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបន្តថា ៖ យើងសង្ឃឹមថាភាគីទាំងពីរនឹងចាប់យកឱកាសនេះ ដើម្បីពន្លឿនដំណើរការផ្សះផ្សារ។ បេសកជនពិសេសរបស់ភាគីចិនកំពុងបំពេញបេសកកម្មសម្របសម្រួលលើកទី៣ ហើយរីករាយក្នុងការផ្តល់ជំនួយយ៉ាងសកម្មស្របតាមការចង់បានរបស់ភាគីទាំងពីរ។ លោកថា ៖ នេះជាជំនួបរវាង លោក Wang Yi និងលោក ស៊ុន ចាន់ថុល

China has actively facilitated talks for peace since the outset of the Cambodia-Thailand border conflict. Cambodia and Thailand are close neighbors. There is no obstacle insurmountable, and no problem unsolvable between the two countries. It is hoped that Cambodia and Thailand will seize the opportunities to accelerate the reconciliation process. The Chinese Special Envoy is currently on his third mediation mission, and China stands ready to provide assistance wherever the two sides are willing.

— Foreign Minister Wang Yi when meeting with Cambodian Deputy Prime Minister Sun Chanthol ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print