លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនជាអ្នកសំអាតបរិស្ថាន ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនជាអ្នកសំអាតបរិស្ថាន នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ០៥នាក់ ដែលពួកគាត់បានខិតខំបំពេញ កិច្ចការនេះជាប្រចាំរៀងរាល់ថ្ងៃរហូតមក។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងអំពីគុណសម្បត្តិរបស់បងប្អូនជាអ្នកសំអាតបរិស្ថាន អានាម័យនៅក្នុងស្នងការដ្ឋាននាពេលកន្លងទៅ គឺបានបំពេញការងារនេះបានល្អប្រសើរ ធ្វើឱ្យបរិស្ថាន ក្នុងអង្គភាពស្នងការដ្ឋាន មានសោភ័ណ្ឌភាពគួរជាទីទាក់ទាញ និងគយគន់ មួយចំណែក ទទួល បាននូវការពេញចិត្តពីមន្រ្តីរាជការ ភ្ញៀវជាតិ អន្តរជាតិ ដែលលោកអញ្ជើញចូលមកទំនាក់ទំនងការ ងារនៅក្នុងអង្គភាពស្នងការដ្ឋានរបស់យើង។

នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ លោកឧត្តមសេនីយ៍ទោស្នងការបានឧបត្ថមជូន ដល់បងប្អូននូវថវិកា អង្ករ និងមីផង ដើម្បីបានប្រើប្រាស់ក្នុងការធ្វើបុណ្យទាន ឧទ្ទិសផលបុណ្យ ជូនចំពោះបុព្វការីជន ដែលលោកបានចែកឋានទៅលោកខាងនាយហើយ និងបានជូនពរដល់បងប្អូនទាំងអស់ សូមមានសុខ ភាពល្អ ដើម្បីបន្តបំពេញភារកិច្ចនេះបន្តទៀត ហើយបើមានបញ្ហាសុខភាព ការឈឺថ្កាត់ ឬមានទុក្ខធុរៈណាមួយសូមផ្តល់ដំណឹងមក លោកដើម្បីលោកចាត់ចែង ដោះស្រាយ សម្រួលនូវការ លំបាកឬបញ្ហាទាំងនោះទាន់ ពេល។

សូមជម្រាបជូនថា នៅអំឡុងពេលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោស្នងការ លោកតែង តែបាន គឹតគូរអំពីសុខទុក្ខនិងការលំបាកខ្វះ ខាតរបស់កងកម្លាំងនគរបាល ដែលកំពុងបំ ពេញការងារឬបងប្អូនជា អតីតនគរបាលដែលលោកបានចូលនិវត្តន៍ទៅហើយ ជួបទុក្ខលំ បាក ក៏ដូចជាបងប្អូនដែលជាអ្នកសំអាត បរិ ស្ថាន អនាម័យក្នុងអង្គភាពស្នងការដ្ឋាន គឺលោកចាត់ចែងដោះស្រាយជាប់ជាប្រចាំ នូវចំណែកណានោះដើម្បីសម្រួលបាននូវការលំបាកទាំងពេលបច្ចុប្បន្នក៏ដូចទៅថ្ងៃខាង មុខ៕

...

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print