លោក ឃួង ស្រេង រាប់បាត្របង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព ពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការ រួមជាមួយពុទ្ធបរិស័ទ បានចូលរួម រាប់បាត្រ បង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេ សឧទ្ទិស ដួងវិញ្ញាណក្ខន្ធដល់វីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរឈ្លានពានសៀម ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០នៅវត្ដសុវណ្ណ មុនីសាគរសំរោងអណ្តែត ខណ្ឌសែនសុខ ត្រូវនឹងទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានរលំរលាយទៅ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ក្រោមការបើក ទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌវេនទី១០នាព្រឹកថ្ងៃទី១៧ កញ្ញា២០២៥ លោក ឃួង ស្រេង និង លោកស្រី ក៏បានវេប្រគេននូវទ័យវត្ថុ និង គ្រឿងឧបភោគ បរិភោគជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ ដើមី្បយក ទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនៃវត្តសុវណ្ណមុនីសាគរសំរោងអណ្តែតទៀតផង។
សូមបញ្ជាក់ថា៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ មន្ដ្រីរាជការ បានអញ្ជើញ រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរ លោកខាង មុខនិងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធ ជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់វីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរឈ្លាន ពានសៀម ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print