ជេីងខ្លាំងណាត់គ្នាវៃបោចសក់​ ជង្គង់​ហោះ​ កណ្ដាប់ដៃ​ ខ្វាចផង​ត្រូវបានឃាត់ខ្លួន​ និងចាត់ការនីតិវិធី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយបានការដឹកនាំបញ្ជាពីលោ​កឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​លព្រ​ហ្មទណ្ឌនៃអធិកា​រដ្ឋាននគរបា​លក្រុ​ងច្បារមន​ បានទទួលបណ្ដឹងក​រ​ណី​ហិ​ង្សាដោយចេតនា កាលពីថ្ងៃទី​១​៣ ខែកញ្ញា ឆ្នាំ២០​២៥ នៅចំណុ​ចផ្លូវលំ ក្នុងភូមិផ្សារចាស់ សង្កាត់ស្វា​យ​ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

យោងតាមបណ្ដឹងឈ្មោះ ថន គីមរ៉ុង ហៅ រ័ត្ន ភេទស្រី អាយុ​ ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិផ្សារចា​ស់ សង្កាត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន បានប្ដឹងចោទប្រកាន់ទៅលើបក្ខពួកជនបង្កហិង្សា៤នាក់​ ដែលបានធ្វេីស​កម្មភាពព្រួតគ្នាវាយបោ​ចសក់និងថតសកម្មភាពបង្កហិង្សាបង្ហោះចែកចា​យតា​ម​ប​ណ្ដាញសង្គម​ tik tok​ ធ្វេី​ឲ្យមានការប៉ះពាល់ដល់សិទ្ធិនិងកេរ្ដិ៍ខ្មាស់បុគ្គ​ល​និងបង្កអាណាធិបតេយ្យដល់សង្គម​ ។

ក្រោមដឹកនាំពី​លោកវរសេនីយ៍ទោ​ យ័ន្ដ​ សង្ហារ​ អ​ធិ​ការនគរបាលក្រុង​ច្បារមន កំលាំ​ង​ជំនាញ​បាន​ឃាត់នារីវ័យ​ក្មេងនិងបក្ខពួករួមមាន​ ៖១.ឈ្មោះ​ ឈឿន គិវី ភេទស្រី​ អា​យុ​ ១៧​ឆ្នាំ (អ្នកយក​ស្បែ​កជើងវាយ)​ ២.ឈ្មោះហឿ​ន ស្រីនិ​ច្ច ភេទ​ស្រី អាយុ​ ១៧ឆ្នាំ​ (អ្នកឈរឡាយវិដេអូ)​​ ៣.ឈ្មោះ​ ភ័ក្រ មិនា ភេទ​ស្រី អាយុ ១៦ឆ្នាំ​ (អ្នកចូ​លវាយផ្ដួលគូរប្រកួត)៤.​ឈ្មោះម៉ុន ស្រីលីន ភេ​ទស្រីអាយុ ១៨ឆ្នាំ អ្នកទាំង៤​ ( អ្នកកា​ន់កាមេរ៉ាថតឡាយវិដេអូ ) ស្នាក់​នៅបន្ទប់ជួលជាមួយគ្នា​ ស្ថិតក្នុងភូមិផ្សារចា​ស់
ស​ង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមរយៈវីដេអូ​ និងចម្លេីយរបស់អ្នក​ទាំង៤បានទទួ​លស្គាល់ថា​ ពួកគេពិតជាបានរួមគ្នាធ្វើសកម្មភាពព្រួតវា​យទៅលេី​ជ​នរងគ្រោះឈ្មោះ​ ថន គីម​រ៉ុង​ បណ្ដា​លឲ្យរងរបួសថ្លោះ​ ក បែក​បបូរមាត់​ រហែក​..​.​ និងពកក្បាល​ ប្រាកដមែន​។ មូលហេតុព្រោះតែឈ្មោះ​ ថន គីមរ៉ុង
ជំ​ពាក់លុយមិនសងរួចនិយាយ​សំដីឌឺដងផ្លែផ្កាឲ្យមកក្រុមរបស់ខ្លួនទៀត​ ។

...

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនៃ​ អធិការដ្ឋាននគ​របាលក្រុងច្បារ​ម​ន​ បានកសាងសំ​ណុំរឿងបញ្ជូនទៅការិយាល័យនគរ​បាល​ព្រហ្មទណ្ឌ​ដេីម្បីចំណា​ត់ការ​តាមច្បាប់​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print