លោក ហ៊ុន ម៉ានី ៖ កម្មវិធីរត់សហគមន៍«ផ្លូវកោះកេរ» រៀបចំឡើងដើម្បីអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ព្រឹកនេះ ខ្ញុំ រួមជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ១ពាន់នាក់ បានចូលរួមកម្មវិធីរត់សហគមន៍«ផ្លូវកោះកេរ» ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុបរិវេណប្រាសាទកោះកេរផ្ទាល់ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភបលោក ដោយមានការចូលរួមពីបងប្អូនជាង ១០០០ នាក់និង ការរត់មានចំងាយជាង ៩គីឡូមែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ។ នេះគឺជាប្រសាសន៍របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហោះលើផេកផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា ៖ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអាជ្ញាធរខេត្តដែលបានរៀបចំកម្មវិធីនេះឡើងដែលបង្កជាភាពសប្បាយរីករាយ និង សូមចូលរួមអបអរសាទរចំពោះអ្នកដែលទទួលបានជ័យលាភីក្នុងកម្មវិធី ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print