មេបញ្ចាការកងទ័ពកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីល ៣គ្រាប់ទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅថ្ងៃទី០៥ ខែកញ្ញា ចំពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចកំពុងតែប្រជុំនៅខេត្តហានចូវ ក្នុងប្រទេសចិន។
សារព័ត៌មាន AFP បានផ្សាយថា តាមការប្រកាសរបស់ទីបញ្ចាការកងទ័ពកូរ៉េខាងត្បូង កាំជ្រួចមីស៊ីលបានបាញ់ចេញពីតំបន់ Hwangju ស្ថិតនៅក្នុងខេត្ត Hwanghae កូរ៉េខាងជើងនៅវេលាម៉ោង១២និង១៤នាទីម៉ោងក្នុងតំបន់។
ការបាញ់ខាងលើក្រោយពេលមេដឹកនាំកូរ៉េខាងត្បូង លោកស្រីផាកយុងហេ បានជួបពិភាក្សាជាមួយបណ្តាមេដឹកនាំ G20 ។ ការបាញ់មីស៊ីលនោះត្រូវបានគេចាត់ទុកថា ជាសារផ្ញើទៅកាន់សហគមន៍អន្តរជាតិឲ្យដឹងថា កូរ៉េខាងជើង មិនដែលខ្លាចប្រទេសណាមួយនោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋកូរ៉ែខាងជើង ជាង១សែននាក់បានអបអរសាទរដល់ការបាញ់មីស៊ីលប្រកបដោយជោគជ័យខាងលើផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី
...