ជ័យជំនៈជាប្រវត្តិសាស្ត្របានធ្លាក់ទៅលើក្រុមយុវវ័យ គឺជាការសម្រេចក្តីសុបិន្ត ជំហ៊ានដំបូងក្នុងការផ្តាច់ខ្លួនកោះហុងកុងចេញពីចិនដីគោក។
ក្រុមសកម្មជនវ័យក្មេងកោះហុងកុងទទួលបានជ័យជំនៈជាប្រវត្តិសាស្ត្រក្លាយជាដំណាងរាស្ត្រកោះនេះនៅក្នុងការបោះឆ្នោតនៅថ្ងៃទី០៥ ខែកញ្ញា ។ នេះជាការបោះឆ្នោតទ្រង់ទ្រាយធំជាលើកទីមួយចាប់តាំងពីឆ្នាំ២០១៤ មក។
ពលរដ្ឋហុងកុង ២,២លាននាក់បានបោះឆ្នោតជាទ្រង់ទ្រាយធំបំផុតបញ្ចប់ទៅដោយជោគជ័យហើយក្រុមអ្នកគាំទ្រហុងកុងឯករាជ្យយកឈ្នះក្នុងការបោះឆ្នោតខាងលើ។
កន្លងមកពលរដ្ឋហុងកុង បង្ហាញក្តីបារម្ភយ៉ាងពីការរិតបន្តឹងការគ្រប់គ្រងទីក្រុងស្វ័យយ័តហុងកុង លើគ្រប់វិស័យពិសេសគឺវិស័យនយោបាយអប់រំជាដើម ។ យុវជន៣នាក់ដែលជាមេដឹកនាំវ័យក្មេង ដែលបានអំពាវនាវឲ្យផ្តាច់ខ្លួនចេញពីចិន នោះទទួលបានជោគជ័យក្រោយការរាប់សន្លឹកឈ្នោតបាន៩០ភាគរយ។
អ្នកដែលជាប់ឆ្នោតមានយុវជនទើបតែអាយុ២៣ឆ្នាំប៉ុណ្ណោះ ជាសកម្មជនវ័យក្មេង ឈ្មោះ Nathan Law ។គណបក្សថ្មីមានឈ្មោះថា Dmosisto ដឹកនាំដោយយុវជនឈ្មោះ Nathan បានអំពាវនាវឲ្យមានការធ្វើប្រជាមតិសម្រាប់ការផ្តាច់ខ្លួនចេញពីចិនដីគោក ។ ណាថាន បានបញ្ចាក់ថា ពលរដ្ឋហុងកុងមានសិទ្ធជ្រើសរើសផលប្រយោជន៍និងអនាគតរបស់ខ្លួនដោយមិនរងការគៀបសង្គត់ពីភាគីណាមួយ។
កន្លងមកអ្នកនយោបាយហុងកុងមិនដែលគាំទ្រឲ្យផ្តាច់ខ្លួនចេញពីចិនដីគោកឡើយ ។ ក្រោយពេលដែលលេចមុខអ្នកនយោបាយវ័យក្មេងបានធ្វើឲ្យអ្នកនយោបាយហុងកុងអាចបែកបាក់គ្នា៕
ប្រែសម្រួល៖ ម៉ែវ សាធី