បុគ្គលិកកាស៊ីណូហាទៀងវីហ្កាសព្រែកចាក១៥០នាក់ធ្វើកូដកម្មតវ៉ាទាមទារសុំឲ្យមានតំណាងសហជីពខ្មែរក្រោយពីការបញ្ឈប់បុគ្គលិក១៤នាក់

ចែករំលែក៖

ខេត្តកំពត៖ បុគ្គលិកបម្រើការងារ កាសុីណូហាទៀងវីហ្កាស ព្រែកចាក១៥០ នាក់ ផ្តុំគ្នាតវ៉ាទាមទារសុំឲ្យបង្កើតសហជីពនិងតំណាងកម្មករខ្មែរ ដើម្បីចូលរួមក្នុងការងារកាសុីណូហាទៀងវីហ្កាសខាងលើ និង សុំឲ្យបុគ្គលិកចាស់ ទាំង១៤នាក់ ដែលត្រូវ បានបញ្ឈប់ពីការងារ ដោយមេការកាមេរ៉ា ជាជនជាតិហ្វីលីពីននោះ ចូលបម្រើការ ងារដូចដើមវិញ ។ ការតវ៉ាទាមទាសុំឲ្យមានដំណាងសហជីពខ្មែរនោះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅ មុខកាស៊ីណូ ដែលមានទីតាំងស្ថិតនៅភូមិ ថ្កូវ ឃុំឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

លោកស្រី មីន បាមី ប្រធានរដ្ឋបាលធន ធានមនុស្សនៅកាស៊ីណូហាទៀងវីហ្កាស ព្រែកចាក ភ្នាក់ងារយកព័ត៌មាននគរវត្តបានទូរស័ព្ទសុំការបំភ្លឺជុំវិញករណីបុគ្គលិក កាស៊ីណូតវ៉ាទាមទាររកភាពយុត្តិធម៌នេះ តែមិនអាចទទួលការហៅចូលបានទេ ។

លោកស្រី ឡុញ អឿន ផ្នែករដ្ឋបាល ធនធានមនុស្សបានឲ្យដឹងថា ពេលនេះ លោកស្រី មីន បាមីប្រធានរបស់ខ្លួនកំពុង រវល់ប្រជុំ ។

ក្រុមបុគ្គលិកកាស៊ីណូខាងលើបានប្រាប់ថាពួកគេទាំងអស់គ្នាចង់បានភាពយុត្តិធម៌ ដោយគ្មានការគាបសង្កត់ពីអ្នកគ្រប់គ្រង ក្រុមហ៊ុនកាស៊ីណូខាងលើ ។ ប្រភពបាន បន្តថា ពួកគេទាំងអស់គ្នាចូលធ្វើការវិញក៏បានតែខាងក្រុមហ៊ុនកាស៊ីណូហាទៀង វីហ្កាសត្រូវមានល័ក្ខខ័ណ្ឌ ៤ចំណុច ទី១-ក្រុមហ៊ុនកាសុីណូហាទៀងវីហ្គាស ត្រូវ បញ្ឈប់មេការគ្រប់គ្រងកាមេរ៉ាលោកស៊ីស្កូ ជាជនជាតិហ្វីលីពីនដែលបានបញ្ឈប់បុគ្គលិក ជនជាតិខ្មែរចាស់ៗ១៤នាក់ , ២-សុំឲ្យមាន សហជីព ជាតំណាងកម្មករខ្មែរចូលក្នុង វិស័យការងារកាសុីណូខាងលើនេះ , ៣- សុំឲ្យបុគ្គលិកចាស់ទាំង១៤នាក់បានចូល បម្រើការងារដូចដើមវិញ និងទី៤-ទាមទារ ឲ្យក្រុមហ៊ុនកាស៊ីណូដំឡើងប្រាក់បៀវត្ត (ប្រាក់ខែ)ឲ្យបានសមរម្យដល់បុគ្គលិកបម្រើ ការងារក្នុងកាសុីណូហាទៀងវីហ្កាសទាំង អស់គ្នា ។

គួរបញ្ជាក់ថាបុគ្គលិកចាស់ទាំង១៤នាក់ ដែលត្រូវបានប្រធានកាមេរ៉ាលោកស៊ីស្កូ ជាជនជាតិហ្វីលីពីនបញ្ឈប់ពីការងាររួមមានឈ្មាោះ ទី១-សែម វុធ្ធី , ២-ចេង គុន្ធា ,៣-សុខវិរៈ ,៤-លី ហេង ,៥-ស្រី សម្បត្តិ , ៦-រួន ច័ន្ធូ ភេទស្រី ,៧-រួន ចាន់ធា ភេទស្រី ,៨-ពៅ ឆៃយ៉ា , ៩-ឌូ ចាន់រិទ្ធ ,១០-ទ្រី សារ៉ាត , ១១-បុល ទាន ,១២-ប៊ុច សាវ៉ន ,១៣-ចាន់ ណា ,១៤-កុយ សីហា ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រហូត មកដល់ព្រឹកថ្ងៃទី៥ ខែកញ្ញា ក្រុម បុគ្គលិកខាងលើនេះនៅបន្តការប្រមូលម្តុំ តវ៉ាព្រោះខាងថៅកែកាស៊ីណូមិនទទួលយកការទាមទាររបស់បុគ្គលិក ៕

takoa (2) takoa (1) takoa (3) takoa (5)

ដោយ៖ ជីសូរកា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print