ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆេះកញ្ចុះ ខារ៉ាអូខេមួយកន្លែង យីហោ KTV គួរស្រូវមនោរម្យ ស្ថិតនៅចំណុចផ្លូវលេខ១០៤ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ កាលពីវេលាម៉ោង១២:០៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង ឈ្មោះ អ៊ុង សុចិន្តា ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរ បើកខារ៉ាអូខេ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងខាងលេីរៀងរាល់យប់បេីកហាងធម្មតា និងពេលថ្ងៃ ៗកេីតហេតុក៏ម្ចាស់ហាងឲ្យជាងផ្សារដែកមកផ្សារ ខណៈដែលជាងផ្សារមិនប្រយ័ត្នក៏បានធ្លាក់កំទេចភ្លឺផ្សារបណ្ដាលឲ្យឆេះរាលដាល់យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមានសមត្ថកិច្ចចេញរថយន្តបង្កនិងសង្គ្រោះអគ្គិភ័យមកបាញ់ទឹកពន្លត់អស់ឡានទឹកចំនួន ០៣គ្រឿងក៏រលត់ទៅវិញជាស្ថាពរ និងចប់នៅវេលាម៉ោង ១២:៤០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ។
បេីតាមបញ្ចាក់ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មូលហេតុនៃការឆាបឆេះរោងកញ្ចុះខាងលេី បណ្ដាលឲ្យពីជាងផ្សារដែក និងបានខូចខាតកញ្ចុះចំនួន ៦កញ្ចុះ ទំហំ ០៣ម៉ែត្រx០៣ម៉ែត្រ ប្រក់ស្បូវ ។ ដោយគ្មានមនុស្សស្លាប់ ឬរងរបួសនោះឡេីយ ៕