សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ៤នាក់រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ៤នាក់រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

យោងតាមនគបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៥នេះថា

ជនសង្ស័យ ជនជាតិវៀតណាមមានទី

១.ឈ្មោះ ង្វៀង ហាយហ័រ ភេទប្រុស អាយុ២៤១្នាំស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត។

២.ឈ្មោះ ចូវ វ៉ាន់ទុង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត។

៣.ឈ្មោះ ហូ ស៊ុនទិន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជូលភូមិបាវិតកណ្តាល សង្កាត់ ក្រុងបាវិត។

៤.ឈ្មោះ ធី វុឹកស៊ឹ ភេទប្រុស អាយុ២៩ឆ្នាំនស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែកញ្ញាមឆ្នាំ២០២៥កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនបានជនសង្ស័យ៤នាក់និងដកហូតចាប់យកសម្ភារៈវត្ថតាងរួមមាន:

 សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៦៦៥.៨៦ក្រាម

 អាវុធវែង០១ដើម គ្រាប់២៣ គ្រាប់ សាម៉ែល០១

 ទូរសព្ទ័ដៃ ០៥ គ្រឿង – ជញ្ជីងថ្លឹងថ្នាំ០១ គ្រឿង- ម៉ាសុីនគាបថង់០១គ្រឿង- លិខតឆ្លងដែន០២ក្បាល- អត្ត/បណ្ណ័វៀតណាម០១សន្លឹក

 ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។

 បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print