ខេត្តសៀមរាប ៖ សេចក្ដីជូនដំណឹង របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ស្តីពីការផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវខេត្ត ៦២-៣ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកស្វាយលើ បាន និងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រស្រុកស្វាយលើ។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្ត គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) ជាបណ្តោះអាសន្ន រហូតដល់មានការជូន ដំណឹងសារជាថ្មី ៕
ដោយ ៖ សិលា
...